ត្រាំដំឡើងពន្ធ ២៥ភាគរយ លើរថយន្តនាំចូលទាំងអស់

ស.រ.អា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការកាលពីថ្ងៃពុធអំពីការវាយពន្ធថ្មីចំនួន ២៥ភាគរយលើរថយន្តដែលផលិតពីបរទេសទាំងអស់ដែលនាំចូលមកកាន់សហរដ្ឋអាមេរិក ហើយយានជំនិះជប៉ុនក៏ត្រូវបានដាក់បញ្ចូលក្នុងវិធានការនេះដែរ។

លោកត្រាំបាននិយាយថា «វិធានការនេះនឹងចូលជាធរមាននៅថ្ងៃទី ២ ខែមេសា ហើយការប្រមូលពន្ធនឹងចាប់ផ្តើមនៅថ្ងៃទី ៣ ខែមេសា» ។ លោកបានបន្ថែមថា «វិធានការនេះនឹងមានជាអចិន្ត្រៃយ៍»។

លោកត្រាំបានប្រាប់អ្នកយកព័ត៌មានថា នឹងមិនមានពន្ធលើរថយន្តដែលផលិតនៅសហរដ្ឋអាមេរិកទេ។ គោល​បំណង​គឺនាំ​យកអាជីវកម្ម​ត្រឡប់មក​ប្រទេស​វិញ។

ប្រធានាធិបតី​អាមេរិក​បាន​និង​កំពុង​សង្កត់​ធ្ងន់​ពី​ចេតនា​របស់​លោក​ក្នុង​ការ​យកពន្ធ​លើ​ការ​នាំ​ចូល​រថយន្ត។ លោក​បានទទូច​ថា រោងចក្រ និង​ការងារ​នៅ​អាមេរិក​កំពុង​រំកិល​ទៅ​ក្រៅ​ប្រទេស​ដោយសារ​ចំនួន​រថយន្ត​បរទេស​ដែល​មាន​តម្លៃ​ថោក​នាំចូល​ច្រើនពេក។

ក្រុមហ៊ុនផលិតរថយន្តជប៉ុន ដែលនាំចេញរថយន្តជាច្រើនទៅកាន់សហរដ្ឋអាមេរិក កំពុងប្រឈមនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងលើផលប៉ះពាល់អវិជ្ជមានលើពួកគេ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *