នាំអំណោយជូនលោកយាយចាស់ជរាម្នាក់ កំពុងមានជំងឺប្រចាំកាយ ជួបការខ្វះខាតជីវភាពយ៉ាងខ្លាំង

ព្រះវិហារ ៖ សមាគមរាជសីហ៍សាខាខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បាននាំយកអំណោយជូនដល់លោកយាយចាស់ជរាម្នាក់មានជំងឺប្រចាំកាយ រស់នៅជាមួយចៅស្រីអាយុ១២ឆ្នាំ នៅភូមិដា ឃុំចំរើន ស្រុកសង្គមថ្មីខេត្តព្រះវិហារ ដែលកំពុងជួបការខ្វះខាតជីវភាពយ៉ាងខ្លាំង ។

លោក ឆេង សុខម៉េង ប្រធានស្តីទីសមាគមរាជសីហ៍សាខាខេត្តព្រះវិហារ បានឱកយដឹងថា រូបលោក អមដំណើដោយលោកស្រី ចែន ម៉ូលីកា អនុប្រធានអចិន្រ្តៃយ៍សាខា​ លោក ង៉ែត សុផល អនុប្រធានសាខា​ និងលោក ទ្រី ពិសិដ្ឋប្រធានអនុសាខាស្រុកជាំក្សាន្ត ព្រមទាំងសហការីផង ដោយមានការអញ្ជើញចូលរូមពីសំណាក់អាជ្ញាធរដែនដី បាននាំយកអំណោយជូនដល់លោកយាយឈ្មោះតាន់ មួន អាយុ៧៣ឆ្នាំ រស់នៅភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារកំពុងមានជំងឺប្រចាំកាយ ជួបការខ្វះខាតជីវភាពយ៉ាងខ្លាំង ។

លោកបន្តថា អំណោយមានដូចជា ៖ ១-អង្ករចំនួន៥០គីឡូក្រាម, ២-មីម៉ាម៉ា១កេសតូច,៣-ទឹកបរិសុទ្ធវីតាល់១កេស,៤-ត្រីខកំប៉ុង១យួរ, ៥-ទឹកត្រី១យួរ,៦-ទឹកសុីអុីវ១យួរ, ៧-អំបិល១គីឡូក្រាម, ៨-ស្ករស១គីឡូក្រាម,៩-ថវិកា១០មុឺនរៀល។សរុបថវិកាចំនួន ៣៦៩ ០០០រៀល(៣សែនប្រាំមួយម៉ឺនប្រាំបួនពាន់រៀល)។

លោកយាយ តាន់ មួន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ ដែលបានជួយសម្រួលទុក្ខលំបាកគ្រួសាររូបគាត់​ និងជួយដល់ការងារសង្គមដោយមិនរើសអើង។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគរាជសីហ៍ទាំងអស់ បានប្រកបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕(ដោយ ទ្រី ពិសិដ្ឋ)

Leave a Reply

Your email address will not be published. Required fields are marked *