ជនបរទេសមួយក្រុមដេញឃាត់យុវជនម្នាក់ដោយចោទថា«ឆក់ទូរសព្ទដៃ»

ភ្នំពេញ ៖ ជនបទេសមួយក្រុមបានឃាត់ខ្លួនជនសង្ស័យម្នាក់ចំណោម២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទដៃរបស់ពួកគាត់ បង្កការភ្ងាក់ផ្អើលដល់សម្ថតកិច្ចចុះមកនាំខ្លួនយកទៅសួរនាំ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ខែមីនាឆ្នាំ២០២៥នៅចំណុចម្ដុំមាត់ទន្លេសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ប្រភពពីនារីម្នាក់ដែលនៅជាមួយជនបរទេសបានឱ្យដឹងថា ដំបូងមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់យកទូរសព្ទដៃពីបុរសបរទេសខាងលើរួចព្យាយាមបើកម៉ូតូរត់ស្រាប់តែពេលនោះមានគ្នាបរទេសបើកម៉ូតូដេញតាម។នារីខាងលើបានបន្តថា ខណៈពេលដេញតាមនោះគាត់បានមើលMapsតាមនាឡិកាដៃ រហូតតាមមកទាន់នៅផ្លូវលេខ១៥៤កែង១៩ក្នុងមូលដ្ឋានសង្កាត់ផ្សារកណ្ដាលទី២ ក៏បានធាក់ម៉ូតូជនសង្ស័យដួលហើយឃាត់ម្នាក់ ,ចំណែកម្នាក់ទៀតបានលើម៉ូតូជិះគេចខ្លួនបាត់។

ចំពោះករណីខាងលើនេះត្រូវបានសង្ស័យនិយាយប្រាប់បងប្អូនប្រជាពលរដ្ឋនិងក្រុមជនបរទេសថា ខ្លួនមិនបានឆក់ទេតែទោះជាយ៉ាងណាក៏ក្រុមបរទេសខាងលើនេះនៅតែចោទលើយុវជននោះថាពិតជាបានធ្វើសកម្មភាពឆក់គាត់មែន។

បន្ទាប់ពីសម្ថតកិច្ចប៉ុស្តិ៍ផ្សារកណ្ដាលទី២បានចុះមកនិងនាំខ្លួនជនសង្ស័យខាងលើទៅធ្វើការសួរនាំដើម្បីឱ្យដឹងច្បាស់ថា ករណីខាងលើនេះឆក់នៅទីណា។ក្រោយពីយកដល់ប៉ុស្តិ៍ទើបសម្ថតកិច្ចសួរនាំទៅបានដឹងថា«ឆក់នៅម្ដុំមាត់ទន្លេសង្កាត់ជ័យជំនះ»តែក្រុមជនបរទេសតាមទាន់នៅផ្លូវលេខ១៥៤កែង១៩សង្កាត់ផ្សារកណ្ដាលទី២ពិតមែន។

បច្ចុប្បន្នជនសង្ស័យខាងលើរួមជាមួយជនរងគ្រោះត្រូវបានសម្ថតកិ្ចប៉ុស្តិ៍ផ្សារកណ្ដាលទី២ដឹកយកទៅប្រគល់ឱ្យប៉ុស្តិ៍ជ័យជំនះវិញដើម្បីសួរនាំនិងអនុវត្តនីតិវិធីច្បាប់៕(ដោយ សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *