កម្លាំងអាវុធហត្ថឃាត់ខ្លួនបុរសម្នាក់ ខណៈកាន់កាំបិត អុកឡុកពេញភូមិ

ភំ្នពេញ ៖ បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត ឬកើតអ្វីនោះទេ បានកាន់កាំបិតប៉័ងតោ អុកឡុកអ្នកភូមិ ត្រូវបានកម្លាំងអាវុធហត្ថនិងប្រជាការពារខណ្ឌឫស្សីកែវ ឃាត់បានយកទៅសួរនាំ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៣ ខែមីនាឆ្នាំ២០២៥ ស្ថិតនៅភូមិចុងខ្សាច់ ស្ថិតក្នុងសង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ មិនច្បាស់ថាមានវិបត្តិ ឬក៏កើតអីទេបានកាន់កាំបិតបុ័ងតោ រួចគំរាមយកកាំបិតនោះអារក គេធ្វើឱ្យអ្នកភូមិភ័យខ្លាច ក៏ទាក់ទងសុំជំនួយទៅកាន់សមត្ថកិច្ចភ្លាមៗ ។

ប្រភពបន្តថា បុរសខាងលើត្រូវបានប្រពន្ធរត់ចោល ដោយគាត់មានកូន២នាក់ កូនម្នាក់ទៅនៅជាមួយម្តាយនៅឯស្រុករីឯកូនម្នាក់ទៀត ត្រូវបានប្រពន្ធនាំទៅរស់នៅជាមួយនៅខេត្តបាត់ដំបង ។ដោយសារតែប្រពន្ធ ទាំងកូនបានចាកចេញពីគាត់អស់ ធ្វើឱ្យគាត់មានវិបត្តិផ្លូវចិត្តធ្វើរឿងបែបនេះ ។

ក្រោយពេលកើតហេតុ បុរសខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌឫស្សីកែវ និងប្រជាការពារ ចុះធ្វើការឃាត់ខ្លួនបុរសខាងលើ យកទៅដើម្បីធ្វើការសាកសួរនាំបន្តផងដែរ៕(ដោយ សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *