ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តចំនួន៣គ្រឿង បណ្តាលឱ្យរថយន្ត១គ្រឿងឆាបឆេះ និងរថយន្ត២គ្រឿងខូចខាត ហើយមានមនុស្សម្នាក់បាន ស្លាប់កៀនជាប់ក្នុងរថយន្ត កើតឡើងម៉ោង១១និង២៥នាទីយប់ថ្ងៃទី២៥ ខែ មករា ឆ្នាំ ២០២៥នៅចំណុវផ្លូវថៃហ្គ័រ ស្ថិតនៅភូមិរបោះអង្គាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់បើករថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-9021 ធ្វើដំណើរតាមផ្លូវថៃហ្គ័រ ក្នុងទសិដៅពីជើងទៅត្បូង ។ លុះដល់ចំណុចខាងលើសង្ស័យងោក បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុករថយន្តម៉ាក TOYOTA ALPHARRD ដែលមានស្លាកលេខភ្នំពេញ 2BH – 2779 ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្ដាលឱ្យរថយន្តទាំង២ក្រឡាប់ភ្លាម បណ្តាលឱកយមនុស្សប្រុសស្រីប្រហែល៥ ទៅ៦នាក់ បាននាំគ្នាចេញពីរថយន្ត ALPHARRD ។ក្រោយមករថយន្តនេះឆាបឆេះតែម្តង រីឯបុរសដែលបើកបររថយន្ត ហាយឡេនឌ័រកៀបជាប់ក្នុងរថយន្តស្លាប់តែម្តង។

ខណៈនោះក៏មានរថយន្តម៉ាក TOYOTA ALPHARRDពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2CE-6979 បើកបរដោយបុរសវ័យចំណាស់ម្នាក់ រួមដំណើរជាមួយកូនប្រុស បើកបរពីត្បូងទៅជើង បានគេចពីរថយន្តទាំង២ដែលកំពុងក្រឡាប់នៅលើផ្លូវ ធ្លាក់ចូលព្រៃក្រឡាប់រងរបួសស្រាល ត្រូវបានក្រុមគ្រួសារមកទទួលដឹកទៅមន្ទីរពេទ្យ។ភ្លាមៗក៏មានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះជាច្រើនគ្រឿងចេញជួយអន្តរាគមន៍ ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ សន សុភា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរនាយរងការិយាល័យរដ្ឋបាលសរុប អត្តលេខ ៦៥៣៨២ មានទីលំនៅភូមិ៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញបាញ់ទឹកពន្លត់រថយន្តដែលឆាបឆេះរួចរាល់បានបន្តវាស់វែងធ្វើរបាយការណ៍ យករថយន្តទាំង៣គ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ។ឯសពសមត្ថកិច្ចបានធ្វើឯកសារប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ៕(ដោយ គា សំណាង)
