នាំយកអំណោយជូនដល់លោកយាយម្នាក់ដែលរស់ជាមួយកូនពិការខ្វិនដើរមិនរួច

ព្រះវិហារ ៖ សមាគមរាជសីហ៍សាខាខេត្តព្រះវិហារ បាននាំយកអំណោយជូនដល់លោកយាយម្នាក់ដែលរស់ជាមួយកូនពិការខ្វិនដើរមិនរួច ដែលរស់នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥ ។

លោក ឆេង សុខម៉េង ប្រធានស្តីទីសមាគមរាជសីហ៍សាខាខេត្តព្រះវិហារ បានឱ្យដឹងថា រូបលោក អមដំណើដោយលោកស្រី ចែន ម៉ូលីកា អនុប្រធានអចិន្រ្តៃយ៍សាខា​ លោក ង៉ែត សុផល អនុប្រធានសាខា​ និងលោក ទ្រី ពិសិដ្ឋប្រធានអនុសាខាស្រុកជាំក្សាន្ត ព្រមទាំងសហការីផង ដោយមានការអញ្ជើញចូលរូមពីសំណាក់អាជ្ញាធរដែនដី បាននាំយកអំណោយជូនដល់លោកយាយឈ្មោះ សុខ សុី អាយុ៦៨ឆ្នាំ ដែលរស់ជាមួយកូនពិការខ្វិនកាលពី៤ឆ្នាំមុនដោយសារជំងឺទឹកនោមផ្អែមដើរមិនរួច ។លោកយាយមានកូនម្នាក់ទៀតដើរសុីឈ្នួលលាងចានឱ្យគេ និង មានចៅ៣នាក់ សរុបសមាជិក៦នាក់ រស់នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ កំពុងជួបលំបាកជីវភាពយ៉ាងខ្លាំង។

លោកឆេង សុខម៉េងបន្តថា អំណោយមានដូចជា ១-អង្ករចំនួន៥០គីឡូក្រាម, ២-មីម៉ាម៉ា១កេសតូច,៣-ទឹកបរិសុទ្ធវីតាល់១កេស,៤-ត្រីខកំប៉ុង១យួរ, ៥-ទឹកត្រី១យួរ,៦-ទឹកសុីអុីវ១យួរ, ៧-អំបិល១គីឡូក្រាម, ៨-ស្ករស១គីឡូក្រាម,៩-ទឹកដោះគោខាប់ ២កំប៉ុងនិង ១០-ថវិកា១០មុឺនរៀល។ សរុបថវិកាចំនួន ៣៦៩០០០រៀល(៣សែនប្រាំមួយម៉ឺនប្រាំបួនពាន់រៀល)។

លោកយាយសុខ ស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ ដែលបានជួយសម្រួលទុក្ខលំបាកគ្រួសាររូបគាត់​ និងជួយដល់ការងារសង្គមដោយមិនរើសអើង។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគរាជសីហ៍ទាំងអស់ បានប្រកបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕(ដោយ ទ្រីពិសិដ្ឋ)

Leave a Reply

Your email address will not be published. Required fields are marked *