សមត្ថកិច្ចចម្រុះបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ឃាត់ជនដៃដល់៣នាក់

តាកែវ ៖ នគរបាលព្រហ្មទណ្ឌក្រសួង ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ ដោយឃាត់ជនដៃដល់៣នាក់ចំណោមច្រើននាក់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២និង៥៦អធ្រាត្រ នៅចំណុចមុខរោងចក្រ CHC ភូមិប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវ ពាក់ព័ន្ធករណីប្រើហិង្សាយកកំបិតផ្គាក់កាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួស៣នាក់។

សមត្ថកិច្ចនិយាយថា ក្រោយមានហេតុការណ៍កើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញនាយយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយនគរបាលខេត្តតាកែវ បានកំណត់អត្តសញ្ញានជនសង្ស័យ និងកន្លែងលាក់ខ្លួន ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់។

សមត្ថកិច្ចបន្តថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ ដៀប សុភ័ក្រ្ត អាយុ១៧ឆ្នាំ ស្នាក”នៅភូមិទួលត្បែង ឃុំព្រៃវិហារស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ២-ឈ្មោះ តក់ វ៉ាន់ថេត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាកនៅភូមិថ្មស ឃុំលំពង់ ស្រុកបាទីខេត្តតាកែវនិង៣-ឈ្មោះ ងាំ តូ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាកនៅភូមិពានមាសខាងកើត ឃុំលំពង់ ស្រុកបាទីខេត្តតាកែវ (ឃាត់ខ្លួននៅចំណុចស្រុកបាទី ខេត្តតាកែវ)។

ជនសង្ស័យទាំង៣នាក់បានសារភាពប្រហាក់ប្រហែលគ្នាថា នៅថ្ងៃកើតហេតុ ពួកខ្លួន និងបក្ខពួកចំនួន៨នាក់ បានជិះម៉ូតូចំនួន ៧គ្រឿង(HOGDA DREAM ចំនួន ៥គ្រឿង និងSUZUKI NEXT ចំនួន២គ្រឿង) ហើយបានយកកាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន នៅចំណុចមុខរោងចក្រ CHC ភូមិប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវពិតប្រាកមែន ដោយឈ្មោះទី ឈ្មោះហេង និងឈ្មោះខ្លែត គឺជាអ្នកកាន់កាំបិតចូលទៅកាប់លើជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នគរបាលព្រហ្មទណ្ឌ បានប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ បន្តនីតិវិធី និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលសេសសល់បន្ត៕(ដោយ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *