ស្រុកគូលែន ,ព្រះវិហារ ៖ សមាគមរាជសីហ៍សាខាខេត្តព្រះវិហារ បាននាំយកអំណោយជាសម្ភារនិងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋជាស្ត្រីមេម៉ាយ ដែលមានជីវភាពខ្វះខាត រស់នៅភូមិថ្មី ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២៤ ។
លោក ឆេង សុខម៉េង ប្រធានស្តីទីសមាគមរាជសីហ៍សាខាខេត្តព្រះវិហារ បានឱកយដឹងថា រូបលោក អមដំណើដោយលោកស្រី ចែន ម៉ូលីកា អនុប្រធានអចិន្រ្តៃយ៍សាខាខេត្ត ,លោក ង៉ែត សុផល អនុប្រធានសាខាខេត្តទទួលបន្ទុកកិច្ចការទំនាក់ទំនងសាធារណ ,លោក ទ្រី ពិសិដ្ឋ ប្រធានសមាគមរាជសីហ៍អនុសាខាស្រុកជាំក្សាន្ត និង សហការីព្រមទាំងមានការអញ្ជើញចូលរូមពីសំណាក់ អាជ្ញាធរដែនដី បាននាំយកអំណោយជាសម្ភារនិងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតគឺ ស្ត្រីមេម៉ាយឈ្មោះស៊ន ថាវឿន អាយុ៥៧ឆ្នាំ មានសមាជិក៥នាក់ រស់នៅភូមិថ្មីខាងជើង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។
លោកបន្តថា អំណោយរួមមាន ១-អង្ករ៥០គីឡូក្រាម, ២-ត្រីខ១យួរ, ៣-ទឹកត្រី ១យួរ, ៤-ទឹកស៊ីអ៊ីវ ១យួរ, ៥-ទឹកសុទ្ធ១កេស, ៦-អំបិល ១កញ្ចប់, ៧-ប៊ីចេង ១កញ្ចប់, ៨-ស្ករស ១គីឡូក្រាម, ៩-អាវរងារចំនួន៥អាវ, ១០-មីម៉ាម៉ា ១កេស, ១១-មុងមួយនិង១២-ថវិកាចំនួន ១០០,០០០រៀល(មួយសែនរៀល)។ សរុបថវិកាចំនួន ៣៦៩ ០០០រៀល (៣សែនប្រាំមួយម៉ឺនប្រាំបួនពាន់រៀល)។
ស្ត្រីមេម៉ាយឈ្មោះ ស៊ន ថាវឿន និង ក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមរាជសីហ៍ ដែលបានគិតគូរពីសុខទុក្ខ និងជួយឧបត្ថម្ភជាស្បៀង សម្ភារ និង ថវិកាមួយចំនួនដល់រូបលោកស្រី សម្រួលដល់ការខ្វះខាតចំពោះមុខ និងសូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគរាជសីហ៍ទាំងអស់ បានប្រកបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕( ដោយ លោកទ្រី ពិសិដ្ឋ)