តុលាការកូរ៉េខាងត្បូងចាប់ផ្តើមពិនិត្យមើលការចោទប្រកាន់លើប្រធានាធិបតី Yoon Suk Yeol

កូរ៉េខាងត្បូង ៖ អ្នកនាំពាក្យតុលាការបាននិយាយថា តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង នឹងចាប់ផ្តើមពិនិត្យមើលការចោទប្រកាន់លើប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃទី ១៦ ខែធ្នូឆ្នាំ២០២៤នេះ ជុំវិញការប៉ុនប៉ងប្រកាសច្បាប់អាជ្ញាសឹករបស់គាត់កាលពីថ្ងៃទី ៣ ខែធ្នូ ខណៈដែលអ្នកស៊ើបអង្កេតគ្រោងនឹងសាកសួរគាត់នៅសប្តាហ៍នេះ ។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ។

មន្ត្រីយុត្តិធ៌មទាំងប្រាំមួយរូបរបស់តុលាការបច្ចុប្បន្ននឹងចូលរួមកិច្ចប្រជុំលើកដំបូងជុំវិញការចោទប្រកាន់ដែលសភាដឹកនាំដោយគណបក្សប្រឆាំងបានអនុម័តកាលពីថ្ងៃទី ១៤ ខែធ្នូ។ តុលាការមានរយៈពេលរហូតដល់ប្រាំមួយខែដើម្បីសម្រេចថាតើត្រូវដកលោក Yoon ចេញពីតំណែងឬក៏ត្រូវដាក់គាត់ចូលកាន់តំណែងវិញ។

លោក Yoon និងមន្ត្រីជាន់ខ្ពស់មួយចំនួនប្រឈមមុខនឹងការចោទប្រកាន់អំពីការបះបោរសម្រាប់ច្បាប់អាជ្ញាសឹករយៈពេលខ្លី។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតរួមគ្នាមកពីប៉ូលិស ក្រសួងការពារជាតិ និងទីភ្នាក់ងារប្រឆាំងអំពើពុករលួយ គ្រោងនឹងកោះហៅលោក Yoon មកសាកសួរនៅថ្ងៃទី ១៨ ខែធ្នូខាងមុខនេះ ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា នៅថ្ងៃទី ១៥ ខែធ្នូ លោក Yoon មិនបានបង្ហាញខ្លួនក្នុងការឆ្លើយតបទៅនឹងការកោះហៅសម្រាប់ការសាកសួរដោយការស៊ើបអង្កេតដាច់ដោយឡែកដោយការិយាល័យរបស់រដ្ឋអាជ្ញានោះទេ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *