ស្លាប់​ម្នាក់និងរបួស​ច្រើន​នាក់​ ដោយ​គ្រោះថ្នាក់ចរាចរណ៍រថយន្ត​ ៣គ្រឿង​បុកគ្នានៅល្បឿនលឿន​ K20+​3​00

កំពង់ស្ពឺ​ ៖ មានករណីគ្រោះថ្នាក់​ចរាចរណ៍​លេីផ្លូវល្បឿនលឿន​ K20+​3​00 ស្លាប់​០១​ របួស​ច្រើន​នាក់​ បង្កឡើង​ដោយ​រថយន្ត​ ៣គ្រឿង​Prius , Mercedes និង Hyundai កើតឡើងនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លើផ្លូវល្បឿនលឿនចំណុច​ K20+300 ទិសដៅពីភ្នំពេញ​ ទៅព្រះសីហនុ ត្រង់ចំណុចភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ ។ 

សមត្ថកិច្ចនិយាយថា ដំបូងមានរថយន្ដ ១គ្រឿង​ ម៉ាក​Toyota Prius ពណ៌ក្រហម ផ្លាក​លេខភ្នំពេញ 2BA-2806 អ្នកបើកបរឈ្មោះ TSANG HINGCHUNG (សាំង ហ៊ីងឈុង) ភេទប្រុស អាយុ ៥៥​ឆ្នាំ ជាជនជាតិចិន ស្នាក់នៅភូមិឃ្មួញ សង្កាត់សែនសុខ ខ​ណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅ​ទិសខាងលិច ។

លុះមកដល់ចំ​ណុចខាងលើបានបុកប៉ះរថយន្តផ្នែកពីក្រោយម៉ាក​ Hyundai ពណ៌ខៀវ ផ្លាកលេខ ឃ437​0​-ភត2 (មានដឹកបន្ទះក្ដារ) អ្នកបើកបរឈ្មោះ ឌិន ប៊ុនថុន ភេ​ទប្រុស អាយុ៣៨ឆ្នាំនៅភូមិដើមស្លែង សង្កាត់ច្បារអំ​ពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អ្នករួមដំណើ​រជា​មួយម្នាក់ឈ្មោះ សុខ កុសល ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិស្តៅស្រលែង ឃុំដីឥដ្ឋ ស្រុកកៀន​ស្វា​យ ខេត្តកណ្តាល ដែលកំពុងបើកបរពីទិសខាងកើត​ទៅលិច បណ្ដាលឱ្យគ្រោះ​ថ្នាក់​ក្រឡាប់​ ។ 

សមត្ថកិច្ចបន្តថា បន្ទា​ប់មកក៏មានរថយន្ដ​១គ្រឿង​ ម៉ាក​Mercedes ពណ៌ស ផ្លាកលេខភ្នំពេញ 2BP- 786​9​ អ្នកបើកបរឈ្មោះ LI W​EN BI​N​G (លី វ៉េនពីង)ជនជាតិចិន ភេទប្រុស​ អាយុ​៣២​ឆ្នាំ ស្នាក់​នៅភូមិ២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួ​លគោក រាជធានីភ្នំពេ​ញ បើកបរពីទិសខាងកើតទៅលិ​ច កំពុងតែ​បេីកបរក្នុងល្បឿន​លឿន រួចបានកិននិងប៉ះជាមួ​យបន្ទះក្តារដែលធ្លាក់លើផ្លូវ បណ្ដាលឱ្យគ្រោះថ្នាក់ និងខូចខាត​រថយន្ត​ ។ 

យោងតាម​ការបញ្ជាក់​ពីលោក​វរ​សេ​នីយ៍​ឯក​ ឃុត​ សុផ​ល​ អធិការ​ន​គ​របាល​ស្រុក​សំរោង​ទង​ ថា«ហេតុកា​រណ៍ខាងលេី​ បានបណ្ដាលឱ្យមានការរងរបួសនិងស្លាប់មនុស្ស​ម្នាក់ ​ឈ្មោះឌិន ប៊ុនថុន និង របួសធ្ងន់ម​នុ​ស្សម្នាក់ប្រុស ឈ្មោះសុខ កុស​ល របួសស្រាលមនុស្ស ២នាក់ប្រុស (ជនជាតិចិន) ,ឯ​រថយន្ដ ៣គ្រឿង ខូច​ខាតធ្ងន់២គ្រឿង (Toyota prius -​ Hyundai ខូចស្ទេីរទាំងស្រុង​ ) និង Mercedes»។

ចំពោះវត្ថុតាងទាំងរថយន្ដ​ ទាំង​ ៣គ្រឿង សមត្ថកិច្ច​នគរបាល​បានយករក្សាទុកនៅស្នាក់ការបញ្ជរកំព​ង់ស្ពឺខាងកើតK26 រង់ចាំ​ដោះស្រាយ​​បន្ដតាមនីតិវិធី៕(ដោយ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *