វាយបង់លុយ ? សន្តិសុខក្លឹប DOT វាយភ្ញៀវបណ្តាលឲ្យរបួស

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានសន្តិសុខនៅក្នុងក្លឹប DOT វាយបណ្តាលឲ្យរងរបួសក្បាលជិត១០ថ្នេរបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ចំណុចក្លឹបDOT ២ ក្បែរស្តុបទួលពង្រ ស្ថិតនៅលើផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនបានស្គាល់អត្តសញ្ញាណនោះទេ វ័យជាង៣០ឆ្នាំ រងរបួសក្បាលជិត១០ថ្នេរនិងដងខ្លួន ឯជនដៃដល់ ក៏មិនបានស្គាល់អត្តសញ្ញាណដែរ ជាក្រុមសន្តិសុខក្លិប។

បើតាមការបញ្ជាក់ពីភាគីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយរូបគាត់បាននាំគ្នាចូលទៅផឹកសុីរាំលេងសប្បាយជាលក្ខណៈគ្រួសារនៅក្នុងក្លឹបនេះ ពេលស្រវឹងក៏បាននាំគ្នា ត្រឡប់ទៅផ្ទះវិញ ដោយគឆត់បានយកដៃទៅទះកំផ្លៀងប្អូនរបស់គាត់លេង ភ្លាមនោះស្រាប់តែសន្តិសុខនៅក្នុងក្លឹបបានរត់មកកៀកគាត់ អូសចេញមកខាងក្រៅ បន្ទាប់មកក៏មានបុរសរងគ្រោះ ដែលត្រូវជាប្អូនគាត់មកសួរនាំសន្តិសុខ ម្តេចក៏វាយទៅលើបងរបស់ខ្លួន សួរមិនទាន់ផុតពីមាត់ផង ក៏ត្រូវសន្តិសុខព្រួតគ្នាវាយបែកក្បាលតែម្ដង។ 

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់រួច ហៅភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី១ ដើម្បីឲ្យភាគីសងខាងដោះស្រាយគ្នាបញ្ចប់រឿង៕

Leave a Reply

Your email address will not be published. Required fields are marked *