វៀតណាម ៖ ស្ថានីយរថភ្លើងក្រោមដីទាំងបីនៃខ្សែរថភ្លើងក្រោមដី Ben Thanh-Suoi Tien នីមួយៗមានចំណុចពិសេសរៀងៗខ្លួន ហើយបានត្រៀមរួចរាល់សម្រាប់ថ្ងៃបើកដំណើរការនៅថ្ងៃទី ២២ ខែធ្នូខាងមុខនេះ ។
ស្ថានីយ Ben Thanh បានបើកដំណើរការកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា បន្ទាប់ពីការសាងសង់អស់រយៈពេល ៧ ឆ្នាំ។ស្ថានីយនេះមានប្រវែង ២៣៦ ម៉ែត្រ ដែលមានជាន់ក្រោមដីចំនួន ៤។ ពណ៌សគឺជាពណ៌តំណាងរបស់ស្ថានីយនេះហើយប្រព័ន្ធភ្លើង ម៉ាស៊ីនលក់សំបុត្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតត្រូវបានដំឡើងទាំងអស់។
ស្ថានីយ Ben Thanh គឺជាស្ថានីយកណ្តាលសម្រាប់ខ្សែរថភ្លើងក្រោមដី Ben Thanh-Suoi Tien របស់ទីក្រុងហូជីមិញ ហើយជាស្ថានីយធំជាងគេក្នុងចំណោមស្ថានីយទាំងអស់បី។
ខ្សែរថភ្លើងក្រោមដីត្រូវបានសង់រួចរាល់ហើយ ហើយនីតិវិធីនានាកំពុងត្រូវបានបង្ហើយ ដូច្នេះវានឹងអាចបើកដំណើរការនៅថ្ងៃទី ២២ ខែធ្នូឆ្នាំ២០២៤ខាងមុខនេះ។
ជាន់ទីមួយមានទំហំប្រហែល ៤៥.០០០ ម៉ែត្រការ៉េ។ ហើយមានផ្ទៃតូចមួយទំហំ ១៨.១០០ ម៉ែត្រការ៉េនៅលើជាន់ទីមួយរួមជាមួយនឹងច្រករបៀង និងទីលានទំហំ ២១.៥០០ ម៉ែត្រការ៉េ។ មានដំបូលកញ្ចក់ប្រវែង ២១,៦ ម៉ែត្រ ដែលជាចំណុចលេចធ្លោរបស់ស្ថានីយ។
កន្លែងទទួលភ្ញៀវនៅជាន់ទី ១ មានម៉ាស៊ីនលក់សំបុត្រស្វ័យប្រវត្តិចំនួន ១៨ គ្រឿង។ តម្លៃសំបុត្រមានចាប់ពី ៧.០០០ដុង ដល់ ២០.០០០ ដុង សម្រាប់ការទូទាត់ជាសាច់ប្រាក់ និង ៦.០០០-១៩.០០០ ដុងសម្រាប់ការទូទាត់តាមកាតធនាគារ។
សំបុត្រប្រចាំខែមានតម្លៃ ៣០០.០០០ ដុង ជាមួយនឹងការបញ្ចុះតម្លៃ ៥០% សម្រាប់សិស្ស។ មនុស្សចាស់ និងជនពិការអាចជិះរថភ្លើងដោយឥតគិតថ្លៃ។
អ្នកដំណើរត្រូវតែឆូតកាតដើម្បីឡើងរថភ្លើង ហើយដំណើរការបែបនេះម្តងទៀតនៅចំណុចចេញ។ មានជណ្តើរជើងជណ្តើរយន្ត និងជណ្តើរយោងដើម្បីនាំមនុស្សទៅជាន់ផ្សេងៗគ្នា។
ផ្លូវចូលរថភ្លើងស្ថិតនៅជាន់ទីពីរ។ ផ្លូវដែកពីរដំណើរការស្របគ្នារវាងស្ថានីយ Ben Thanh និង Opera House ។ ពីរជាន់ផ្សេងទៀតត្រូវបានបម្រុងទុកសម្រាប់ខ្សែរថភ្លើងក្រោមដីទីពីររបស់ក្រុងហូជីមិញ (Ben Thanh-Tham Luong) និងខ្សែផ្សេងទៀត។
ចម្ងាយប្រហែល ៤០០ ម៉ែត្រពីកន្លែងនោះគឺជាស្ថានីយមហោស្រពសៃហ្គន ដែលត្រូវបានបញ្ចប់ បន្ទាប់ពីការសាងសង់អស់រយៈពេល ១០ ឆ្នាំ។ ស្ថានីយនេះមាន ៤ ជាន់ និងមានហេដ្ឋារចនាសម្ពន្ធស្រដៀងគ្នាទៅនឹងស្ថានីយផ្សេងទៀត។
ស្ថានីយក្រោមដី Ba Son មានពីរជាន់ ហើយជាស្ថានីយតូចបំផុតក្នុងចំណោមស្ថានីយទាំងបី៕(ប្រែសម្រួលដោយលោកសំណាង)