ឆក់កាបូបលុយបានពីខណ្ឌមានជ័យ រត់មកដល់ខណ្ឌច្បារអំពៅ ត្រូវសមត្ថកិច្ចចាប់បានទាំង២នាក់

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់បាន ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ បានសម្រេចពីមូកដ្ឋានខណ្ឌមានជ័យ រួចជិះម៉ូតូគេចមកដល់ខណ្ឌច្បារអំពៅ កើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី០៣ខែធ្នូឆ្នាំ ២០២៤ ចំណុចស្តុបផ្សារច្បារអំពៅ ស្ថិតនៅលើផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

បើតាមប្រភពពីនារីរងគ្រោះបានឱ្យដឹងថា ដំបូងគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JY-9149 ជិះចេញពីផ្ទះម្តុំ ចាក់អង្រែលើ រួចធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ឆ្ពោះទៅផ្សារច្បាអំពៅដើម្បីទៅរកទិញម្ហូប ។

ខណៈពេលជិះមកដល់ចំណុចកើតហេតុគល់ស្ពានអាកាសក្បាលថ្នល់ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ ស្រាប់មានមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាក ស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1E-6469 ធ្វើដំណើរស្របទិសគ្នា។

នៅពេលមកដល់ទន្ទឹមគ្នាក៏បានឆក់យកកាបូបពី គាត់ដែលទុកនៅឃ្លុបម៉ូតូបានសម្រេច រួចជិះរត់ឡើងកាត់តាមស្ពានព្រះមុនីវង្ស ឆ្ពោះមកផ្លូវជាតិលេខ១វិញ ភ្លាមនោះគាត់ក៏បានជិះម៉ូតូប្រដេញតាមពីក្រោយរស្រែកចោរ ឱ្យអ្នកដំណើរតាមផ្លូវ ជួយ ខណៈពេលជនសង្ស័យទាំង២នាក់ជិះមកដល់ចំណុចស្តុប ផ្សារច្បារអំពៅត្រូវបានកម្លាំងសមត្ថកិច្ចនិងកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ កំពុងតែសម្រួលចរាចរណ៍ធ្វើការជួយឃាត់បានភ្លាមៗតែម្ដង។

សមត្ថកិច្ចនិយាយថា ជនសង្ស័យទី១-ឈ្មោះ ម៉ៃ ហុង ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់-ខណ្ឌឫស្សីកែវ ជាអ្នកធ្វើសកម្មភាពឆក់និងទី២-ឈ្មោះ ម៉េង ទូចរស្មី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរគ្មានស្នាក់នៅផ្លូវបេតុង សង្កាត់-ខណ្ឌឫស្សីកែវ ជាអ្នកបើកម៉ូតូ។

ក្រោយមកសមត្ថកិច្ចក៏បាននាំនារីរងគ្រោះយកទៅប៉ុស្តិ៍នគរបាលសង្កាត់ច្បារអំពៅទី ២និងជនសង្ស័យទាំងពីរនាក់នោះមកសួរនាំរួចប្រគល់ទៅឱ្យប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែលើដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕ (ដោយ BBN09)

Leave a Reply

Your email address will not be published. Required fields are marked *