បង្ក្រាបទីតាំង ខាងក្រៅបុកប៊ីយ៉ា ខាងក្នុងសទ្ធតែល្បែង

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាផ្ទាល់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ បានឆ្មក់បង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសង យីហោ ធីវីក្លឹបប៊ីយ៉ា ស្ថិតក្នុងភូមិព្រៃទារ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយដកហូតវត្ថុតាងបទល្មើសមួយចំនួន។ 

ប្រភពព័ត៌មានឱ្យដឹងថា បន្ទាន់ទទួលដំណឹងពីបងប្អូនប្រជាពលរដ្ឋរាយការណ៍ថា នៅទីតាំងខាងលើ បានបើកនៅក្លឹបបុកប៊ីយ៉ា តែខាងក្នុងបង្កប់ទៅដោយល្បែងទំទើបៗ ដូចជាហ្គេមបាញ់ត្រីនិងប្រភេទល្បែងផ្សេងៗទៀត។

ជាលទ្ធផលសមត្ថកិច្ចសម្រេចដកហូតវត្ថុតាងបទល្មើសមួយចំនួនធំ តែមិនមានការឃាត់មនុស្សនោះទេ គ្រាន់តែអប់រំណែនាំ ទៅលើអ្នកកាន់ការនៅទីតាំងផ្ទាល់ ប្រហែលម្ចាស់ដើមជាជនជាតិចិនមិននៅកន្លែង។ វត្ថុតាងដឹកយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សិនជ័យ ជាបណ្ដោះអាសន្ន រង់ចាំបន្តនីតិវិធី៕ ដោយ ៖ BBN07

Leave a Reply

Your email address will not be published. Required fields are marked *