ភ្នំពេញ ៖ ក្រោយសមត្ថកិច្ចអន្តរាគមន៍បាញ់រលត់ទាំងស្រុងគ្រោះអគ្គិភ័យ និងត្រួតពិនិត្យកោសលវិច័យ ទើបដឹងថាជាករណីឃាតកម្ម រួចជនដៃដល់បានដុតសម្លាប់ខ្លួន ក្លាយជាគ្រោះអគ្គិភ័យ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៤៦ ផ្លូវលេខ៥៥៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចឱ្យដឹងថា បុរសឈ្មោះ DERAI JEROME MARCEL LEON អាយុ៥៦ឆ្នាំ មុខរបរអ្នកធ្វើនំភីហ្សា ( អ្នកជួលបន្ទប់ខាងលើរស់នៅ ) បានចាក់នារីជាសង្សា ឈ្មោះ ណី ស្រីអូន អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបររៀនធ្វើសក់ធ្វើក្រចក ត្រូវជាច្រើមកាំបិត បណ្ដាលឱ្យស្លាប់ បន្ទាប់មកជនដៃដល់បានចាក់សាំងដុតខ្លួនឯងតាមក្រោយ។ អ្នកក្បែរខាងនិយាយថា ជនដៃដល់មានអត្តចរិតឆេវឆាវ តែងតែឈ្លោះប្រកែកគ្នាជាមួយសង្សាររបស់គាត់ជាច្រើននាក់ ចេញចូលប្តូរមុខគ្នារហូត។
សាកសពអ្នកទាំង០២ សមត្ថកិច្ចចាត់ចែងផ្ដល់ដំណឹងទៅគ្រួសារ យកទៅធ្វើបុណ្យ សម្រាប់គ្រោះអគ្គិភ័យនេះ បានឆេះបន្ទប់ជួល ទំហំ០៥គុណ០៦ម៉ែត្រ នៃផ្ទះល្វែងទំហំ៥ម៉ែត្រគុណ១៨ម៉ែត្រ ប្រក់ស័ង្កសី បានរងការខូចខាតទាំងស្រុង រួមទាំងសម្ភារៈមួយចំនួន៕