បុរសម្នាក់ស្លាប់ ខណៈជាប់ឃុំនៅអាកាសយានដ្ឋានគូឡាឡាំពួរ

ម៉ាឡេស៊ី ៖ បុរសបរទេសអាយុ ៣០ ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីគាត់ត្រូវបានឃុំខ្លួនពីករណីបង្កបាតុភាពនៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ (KLIA) ។

មេប៉ូលិសរដ្ឋ Selangor លោក Hussein Omar Khan បាននិយាយថា បុរសដែលកំពុងធ្វើដំណើរទៅភូកេតប្រទេសថៃពីចក្រភពអង់គ្លេសរូបនេះ បានឆ្លងកាត់នៅអាកាសយានដ្ឋាន KLIA កាលពីថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ២០២៤។

លោក​បាន​បន្ត​ថា​ «គាត់​បាន​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា ហើយ​បាន​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​ពេល​កំពុង​ធ្វើ​ដំណើរ​»។

គាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ២០២៤ថា «គាត់ត្រូវបានឃុំខ្លួននៅពេលបន្ទាប់ ប៉ុន្តែមិនមែនមុនពេលបង្ករបួសលើប៉ូលិសពីរនាក់ និងប៉ូលិសក្រៅម៉ោងម្នាក់នោះទេ។ ជន​សង្ស័យ​បាន​បាត់​បង់​ស្មារតី​ក្នុង​ដំណើរ​ការ​ធ្វើ​ឯកសារ​គ្រាចាប់​ខ្លួន​»។

លោកបន្តថា «គាត់ត្រូវបានព្យាបាលដោយក្រុមគ្រូពេទ្យ KLIA ប៉ុន្តែក្រោយមកត្រូវបានប្រកាសស្លាប់ដោយវេជ្ជបណ្ឌិត។ សាកសពត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Sultan Idris Shah ក្នុងសង្កាត់ Serdang ដើម្បីធ្វើការពិនិត្យ»។

លោក​បាន​បន្ថែម​ថា «ទោះ​ជា​យ៉ាង​ណា​ មូលហេតុ​នៃ​ការ​ស្លាប់​មិន​ទាន់​អាច​កំណត់​បាន​នៅ​ឡើយ​ទេ ខណៈ​យើង​កំពុង​រង់​ចាំ​របាយការណ៍​របស់​គីមីវិទ្យុ»។

លោក Datuk Hussein បាននិយាយថា ករណីនេះត្រូវបានចាត់ថ្នាក់ថាជាការស្លាប់ភ្លាមៗ ហើយការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងដោយអង្គភាពឧក្រិដ្ឋកម្ម និងមរណភាពនៃនាយកដ្ឋានអនុលោមភាព និងស្តង់ដារ។

លោក​បន្ត​ថា​ «ពួកគេ​នឹង​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់​មុន​នឹង​បញ្ជូន​លទ្ធផល​ស៊ើបអង្កេត​ទៅ​សមត្ថកិច្ច​។ ករណី​នេះ​ក៏​នឹង​ត្រូវ​បញ្ជូន​ទៅ​ IPCC ផង​ដែរ»៕ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *