បរទេស ៖ លោក វ្ល៉ាឌីមៀ ពូទីន បានអបអរសាទរចំពោះ លោក ដូណាល់ ត្រាំ «ដ៏ក្លាហាន»ចំពោះជ័យជម្នះក្នុងការបោះឆ្នោតរបស់គាត់ ខណៈដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះនិយាយថា «ខ្ញុំគិតថាយើងនឹងនិយាយ»។
លោកពូទីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាជាមួយលោកត្រាំដោយស្ងើចសរសើរចំពោះរបៀបដែលលោកត្រាំរ៉ាប់រងស្ថានការណ៍ «សមជាបុរសពិត» ក្នុងអំឡុងការប៉ុនប៉ងធ្វើឃាតនៅឯការជួបជុំមួយកាលពីដើមឆ្នាំនេះ។
លោកពូទីនបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់វេទិកា Valdai នៅទីក្រុង Sochi ភាគខាងត្បូងថា «ខ្ញុំសូមយកឱកាសនេះដើម្បីអបអរសាទរគាត់»។
លោកត្រាំបាននិយាយថាគាត់បាននិយាយទៅកាន់មេដឹកនាំប្រហែល ៧០ នាក់ហើយចាប់តាំងពីការឈ្នះការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ ប៉ុន្តែពូទីនមិនមែនជាមេដឹកនាំក្នុងចំណោមនោះទេ។ ប៉ុន្តែគាត់បានប្រាប់NBC ថា «ខ្ញុំគិតថាយើងនឹងនិយាយគ្នា»។
រឿងនេះកើតឡើងបន្ទាប់ពីសង្រ្គាមជិត ២ ឆ្នាំ ៩ ខែ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅពាក់កណ្តាលអាណត្តិរបស់ប្រធានាធិបតី ចូ បៃដិន។
លោកត្រាំប៊ិះនឹងស្លាប់ក្នុងអំឡុងពេលការជួបជុំមួយនៅក្នុងទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី ១៣ ខែកក្កដាកន្លងទៅ ៕(ប្រែសម្រួលដោយ លោកសំណាង)