ភ្នំពេញ ៖ យុវសិស្សសាលាម្នាក់បន្ទាប់ពីចេញពីរៀនបំណងជិះម៉ូតូទៅផ្ទះ ខណៈកំពុងឆ្លងផ្លូវស្រាប់តែមានបុរសជនជាតិចិនម្នាក់បេីករថយន្តលឿនជ្រុលបុកពេញទំហឹងបណ្តាលឱ្យផ្លោងបោកផ្ទប់បង្គោលស្លាកសញ្ញាស្លាប់ភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចមុខវត្តគោកខ្សាច់ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិភ្លេីងឆេះរទេះខាងលិច សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល។
ជនរងគ្រោះឈ្មោះ ណាំ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សរៀននៅសាលាពងទឹក ស្នាក់នៅភូមិភ្លេីងឆេះរទេះខាងលិច សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ដំបូងជនរងគ្រោះជិះម៉ូតូម៉ាកBart ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ1HI-6738 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងពីកេីតទៅលិច ដែលទេីបនិងចេញពីសាលារៀនបំណងទៅផ្ទះ ។
ខណៈមកដល់ចំណុចកេីតហេតុក៏ជិះម៉ូតូឆ្លងផ្លូវក្រវ៉ាត់ក្រុងទី៣ស្រាប់តែមានរថយន្តម៉ាកស៉ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-0596 បេីកបរដោយបុរសជនជាតិចិនម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យផ្លោងបោកបង្គោលស្លាកសញ្ញា ស្លាប់ភ្លាមៗ ,ចំណែកម្ចាស់រថយន្តបង្កត្រូវបានពលរដ្ឋឃាត់ទុកឱ្យសមត្ថកិច្ច។
ក្រោយកេីតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕(ដោយ BBN19)