បរទេស ៖ នេះគឺជាពេលវេលាដ៏គួរឱ្យភ័យខ្លាចដែលអតីតប្រធានាធិបតីបូលីវី លោក Evo Morales បានគេចផុតពីការប៉ុនប៉ងធ្វើឃាតនៅក្នុងរថយន្តរបស់គាត់។
គេមើលឃើញលោក Morales ព្យាយាមបើកក្នុងល្បឿនលឿន ខណៈគ្រាប់កាំភ្លើងបានបាញ់ទម្លុះកញ្ចក់រថយន្តរបស់គាត់ បន្ទាប់ពីបុរសមិនស្គាល់អត្តសញ្ញាណបានបើកការបាញ់ប្រហារមកលើរថយន្តរបស់គាត់។
អតីតប្រធានាធិបតីរូបនេះមិនមានរបួសទេ ហើយមិនទាន់មានការបញ្ជាក់ភ្លាមៗអំពីការវាយប្រហារពីអាជ្ញាធរមូលដ្ឋាននោះទេ។
ក្នុងវីដេអូដ៏រន្ធត់នេះ គេបានឮអ្នកដំណើរម្នាក់ស្រែកឱ្យបិទបង្អួចរថយន្ត ខណៈមានការបាញ់ប្រហារ។
អ្នកបើកបររថយន្តត្រូវបានបង្ហាញនៅក្នុងវីដេអូឃ្លីបជាមួយនឹងរបួសក្បាលដោយសារការបាញ់ប្រហារចំនួនប្រាំគ្រាប់ខណៈគេស្តាប់ឮអតីតប្រធានាធិបតីពន្យល់ពីព្រឹត្តិការណ៍នេះទៅកាន់នរណាម្នាក់តាមទូរសព្ទ។
នៅគ្រាមួយគេស្តាប់ឮអ្នកនយោបាយរូបនេះស្រែកថា «រារាំងពួកវា។ ពួកគេកំពុងដេញតាមខ្ញុំ។ រារាំងពួកវា!»។
បន្ទាប់មកគេឮអ្នកដំណើរខាងក្រោយបម្រុងតេទូរសព្ទទៅកាន់អភិបាលក្រុងក្នុងតំបន់ ខណៈដែលរថយន្តបានបើកល្បឿនលឿនឆ្ពោះទៅកាន់ទីក្រុង Shinahota ដែលជាទីក្រុងតូចមួយនៅក្នុងតំបន់ Cochabamba ភាគកណ្តាលប្រទេស។
តំបន់នេះស្ថិតនៅក្នុងតំបន់បៃតងខ្ចី Chapare ដែលជាកន្លែងរឹងមាំជនបទរបស់អតីតប្រធានាធិបតីរូបនេះ ជាកន្លែងដែលប្រជាជនបានបិទផ្លូវធំខាងកើត-ខាងលិចរបស់ប្រទេសរយៈពេលពីរសប្តាហ៍កន្លងមកនេះ។
ការបិទផ្លូវ ដែលជាការតវ៉ាប្រឆាំងនឹងអ្វីដែលអ្នកគាំទ្ររបស់លោក Morales បដិសេធ នៅពេលដែលការប៉ុនប៉ងរបស់ប្រធានាធិបតី Luis Arce ដើម្បីបំផ្លាញអតីតអ្នកត្រួសត្រាយផ្លូវ និងជាគូប្រជែងនយោបាយដ៏ជូរចត់របស់គាត់ បានធ្វើឱ្យទីក្រុងនានាកាត់ផ្តាច់ពីគ្នា និងរំខានការផ្គត់ផ្គង់អាហារ និងប្រេងឥន្ធនៈ។
លោក Morales ដែលបានដឹកនាំប្រទេសបូលីវីពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៩ ដែលបានរួចជីវិតពីការវាយប្រហារកាលពីថ្ងៃអាទិត្យ បានបង្ហាញខ្លួននៅក្នុងកម្មវិធីវិទ្យុប្រចាំសប្តាហ៍របស់គាត់ទាំងស្មារតីស្ងប់ស្ងាត់ធម្មតាដើម្បីរំលឹកឡើងវិញនូវអ្វីដែលបានកើតឡើង។
គាត់បានប្រាប់ឌីជេវិទ្យុថា ខណៈគាត់កំពុងចេញពីផ្ទះទៅស្ថានីយវិទ្យុ បុរសបិទមុខបានបាញ់ស្រោចលើឡានគាត់ចំនួន១៤គ្រាប់ បណ្តាលឱ្យរបួសស្រាលអ្នកបើកបរ។
លោក Morales បានស្តីបន្ទោសការបាញ់ប្រហារនេះទៅលើប្រធានាធិបតី Arce ដែលជាគូប្រជែងបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។
លោកបាននិយាយថា «ប្រធានាធិបតីប្រជែងខាងនយោបាយមិនឈ្នះខ្ញុំ ក៏ប្រើកម្លាំងបាយមកបង្ក្រាបខ្ញុំ»៕(ប្រែសម្រួលដោយ លោកសំណាង)