ជាំក្សាន្ត,ព្រះវិហារ ៖ អនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត នៃសាខាខេត្តព្រះវិហារ ដឹកនាំដោយលោកឆេង សុខម៉េង ប្រធានអនុសាខា បាននាំយកអំណោយជាសម្ភារនិងថវិកាមួយចំនួន ជូនដល់គ្រួសារមួយ ជួបការលំបាកខ្វះខាតជីវភាពយ៉ាងខ្លាំង រស់នៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៤ ។
លោក ឆេង សុខម៉េង ប្រធានអនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត បានឱ្យដឹងថា រូបលោកនិងលោក ព្រំ សុវិជ្ជាប្រធានក្រុមប្រឹក្សាយោបល់អនុសាខា តំណាងលោក មុត ភិសិទ្ធនា ប្រធានសមាគមរាជសីហ៍សាខាខេត្តព្រះវិហារអមដំណើរដោយលោកស្រី ចែន ម៉ូនីកា និងលោក ទ្រី ពិសិដ្ឋ អនុប្រធានអនុសាខា ព្រមទាំងសហការី បាននាំយកអំណោយជាសម្ភារនិងថវិកាមួយចំនួន ជូនដល់លោកយាយទំ ឈុំ អាយុ៨១ឆ្នាំ រស់នៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជួបការខ្វះខាតទាំងជម្រកនិងជីវភាព ។
លោកឆេង សុខម៉េង បន្តថា អំណោយដែលបានប្រគល់ជូនលោកយាយទំ ឈុំ រួមមាន អង្ករចំនួន៥០គីឡូក្រាម,ទឹកបរិសុទ្ធចំនួន ១កេស,មីម៉ាម៉ាចំនួន ១កេស,ទឹកត្រីចំនួន ១យួរ,ទឹកស៊ីអ៊ីវ ចំនួន ១យួរ,ស្កសរចំនួន១គីឡូក្រាម,ប៊ីចេងចំនួន ១កញ្ចប់ កន្លះគីឡូក្រាម,មុងចំនួន ១, អំបិលចំនួន ១គីឡូក្រាម និង ថវិកាចំនួន ១៤០ ០០០រៀល។ ថវិកាសរុបចំនួន ៤០៩ ០០០រៀល(បួនសែនប្រាំបួនពាន់រៀល)
លោកយាយ ទំ ឈុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមរាជសីហ៍ ដែលបានគិតគូរពីសុខទុក្ខ និងជួយឧបត្ថម្ភជាស្បៀង សម្ភារ និង ថវិកាមួយចំនួនដល់រូបលោក សម្រួលដល់ការខ្វះខាតចំពោះមុខ ។សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគរាជសីហ៍ទាំងអស់ បានប្រកបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕(ដោយ ទ្រី ពិសិដ្ឋ)