ភ្នំពេញ ៖ យុវជនប្រុសស្រីមួយក្រុមអង្គុយផឹកស្រាចាក់ធុងបាស់បង្កសម្លេងរំខានអ្នកជិតខាងដល់យប់ជ្រៅ ត្រូវអាជ្ញាធរមូលដ្ឋានចុះទៅណែនាំតែបែរជាស្រែកជេរ រួចយកកាំបិតចាក់ត្រូវអាជ្ញាធរម្នាក់រងរបួសបញ្ជូនទៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវលេខ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញមានមនុស្សប្រុសស្រីមួយក្រុម គ្នាអង្គុយហូបចុកនិងចាក់ធុងបាសឮសម្លេងខ្លាំងដល់អ្នកជិតខាង ធ្វើឱ្យពលរដ្ឋនៅក្បែរសម្រាន្តមិនបាន ។ ភ្លាមៗ ប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់អាជា្ញធរជួយចុះអន្តរាគមន៍ ។ ខណៈពេលដែរ អាជ្ញាធរចុះមកដល់ បានណែនាំបែរជាស្រែកជេរទៅកាន់អាជ្ញាធរ ហើយបានយកកាំបិតចាក់ទៅត្រូវអាជ្ញាធរម្នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ រួចបានអញ្ជើញមនុស្សប្រុសស្រី៤នាក់ទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ៕(ដោយ សំណាង)