មកមើលចារនារីសិចស៊ីអ៊ីស្រាអែល ដែលល្បីថាជាអ្នកបង្កប់គ្រឿងផ្ទុះក្នុងអាយកូម និង Pager សម្លាប់មនុស្សជិត៤០នាក់ និងរបួសរាប់ពាន់នាក់នៅលីបង់

បរទេស ៖ អាថ៌កំបាំងនៃរបៀបដែលទីភ្នាក់ងារចារកម្ម Mossad ទទួលបានឧបករណ៍ Pager ប្រើដើម្បីបំផ្ទុះគ្រាប់បែកលើប្រទេសលីបង់ ដែលបានសម្លាប់មនុស្សជិត ៤០ នាក់ និងរបួសរាប់ពាន់នាក់ក្នុងរយៈពេល ២ ថ្ងៃ គឺកាន់តែជ្រាលជ្រៅទៅៗ បន្ទាប់ពីសាកលវិទ្យាល័យអង់គ្លេសបាននិយាយថា «ខ្លួនមិនដែលបង្ហាត់បង្រៀនស្ត្រី ដែលផ្តល់ព័ត៌មានដល់ទីភ្នាក់ងារចារកម្មនេះនោះទេ»។

ក្នុងរយៈពេលជាងពីរថ្ងៃ គ្រឿងផ្ទុះដែលបានបង្កប់នៅក្នុងឧបករណ៍ Pager និង អាយកូម បានផ្ទុះពាសពេញប្រទេសលីបង់នៅក្នុងផែនការបំផ្លាញដ៏ធំមួយដែលទំនងជាប្រព្រឹត្តដោយទីភ្នាក់ងារចារកម្មស្រមោលរបស់អ៊ីស្រាអែល ឈ្មោះMossad ដែលគេជឿថាបានបង្កើតក្រុមហ៊ុនចារកម្មជាច្រើននៅទូទាំងទ្វីបអឺរ៉ុបដើម្បីផលិត និងលក់ឧបករណ៍វិទ្យុទាក់ទងហួសសម័យ ដោយទីភ្នាក់ងារចារកម្ម Mossad រចនាឧបករណ៍ទាំងនោះឡើងវិញដើម្បីផ្ទុកសារធាតុផ្ទុះPETN ដ៏សាហាវ ជាមួយនឹងឧបករណ៍បញ្ជាពីចម្ងាយខ្នាតតូចនៅក្នុងនោះ។

ក្រុមហ៊ុនប្រឹក្សាយោបល់របស់ហុងគ្រី BAC Consulting ដែលបាននិយាយថា ជាអ្នកផ្គត់ផ្គង់ឧបករណ៍ Pager គឺពិតជាផ្នែកនៃចារកម្មរបស់អ៊ីស្រាអែល ។នេះបើយោងតាមមន្រ្តីស៊ើបការណ៍បីនាក់និយាយជាមួយ New York Times ។ 

ក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងដោយ «អ្នកវិទ្យាសាស្ត្រសិចស៊ីឆើតឆាយ»នាង Cristiana Barsony-Arcidiacono ដែលចេះនិយាយប្រាំពីរភាសា និងទទួលបានការអប់រំផ្នែកនយោបាយនៅសាលាជំនាញសេដ្ឋកិច្ចទីក្រុងឡុងដ៍ (LSE) និងមានសញ្ញាបត្របណ្ឌិតផ្នែករូបវិទ្យាពីសាកលវិទ្យាល័យ College London ។

ទោះជាយ៉ាងណាក៏ដោយ សាលាជំនាញសេដ្ឋកិច្ចទីក្រុងឡុងដ៍ LSE បាននិយាយថាខ្លួនមិនដែលបានផ្តល់សញ្ញាបត្របញ្ចប់ការសិក្សាដល់នាងក្នុងវិស័យនយោបាយនោះទេ។ ទាំង UCL និងសាលា Oriental និង African Studies មិនអាចបញ្ជាក់ពីការអះអាងរបស់នាងថាបានសិក្សានៅទីនោះ នោះទេ។

អ្នកកាសែតជនជាតិអាមេរិកដែលបានទាក់ទងនាង Barsony-Arcidiacono តាមទូរសព្ទកាលពីដើមសប្តាហ៍នេះបាននិយាយថា នាងបានបដិសេធថាមិនបានដឹងអំពីផែនការវាយប្រហារនេះទេ ដោយនិយាយថា«ខ្ញុំមិនផលិតឧបករណ៍ Pager ទេ។ ខ្ញុំគ្រាន់តែជាឈ្មួញកណ្តាលប៉ុណ្ណោះ»។

វេបសាយរបស់ក្រុមហ៊ុន BAC ដែលឥឡូវត្រូវបានលុបចោល គឺបានចែកចាយរូបថតជាច្រើននៃទេសភាព ពាក្យចចាមអារ៉ាមអាជីវកម្ម ពាក្យអសុរោះដែលគ្មានន័យ និងសម្រង់សម្តីល្បីៗ ពីលោក Einstein និងលោក Leonardo da Vinci ។ ទីស្នាក់ការ​កណ្តាលរបស់​ក្រុមហ៊ុនឥឡូវនេះគឺទទេ​ស្អាតនៅក្នុង​ទីក្រុង Budapest ។

លោក John Bayliss អតីតមន្ត្រីនៅ GCHQ បានប៉ាន់ស្មានថា អ៊ីស្រាអែលបានរកឃើញថាក្រុមហ៊ុនណាក៏ដោយដែលបានទទួលការបញ្ជាទិញពីក្រុមហេសប៊ូឡា ចង់បានផលិផល ដែលផលិតចេញពីទ្វីបអឺរ៉ុប ហើយបានចាប់យកឱកាសនេះដើម្បីបង្កើត «ក្រុមហ៊ុនចារកម្ម»ដើម្បីផ្គត់ផ្គង់ការបញ្ជាទិញ និងកាត់បន្ថយគូប្រជែង។

យ៉ាងហោចណាស់ក្រុមហ៊ុនចារកម្មពីរផ្សេងទៀត ដែលមួយនៅទីក្រុង Sofia ប្រទេសប៊ុលហ្គារី ដែលដឹកនាំដោយពាណិជ្ជករន័រវែស ក៏ត្រូវបានបង្កើតឡើងផងដែរ។

តួនាទីរបស់ក្រុមហ៊ុនទាំងនេះគឺដើម្បីបិទបាំងអត្តសញ្ញាណពិតប្រាកដរបស់មនុស្សដែលបង្កើតឧបករណ៍នៅក្នុងការស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល។ ទីភ្នាក់ងារចារកម្ម Mossad បានរៀបចំផែនការនេះយូរមកហើយ មុនពេលមេដឹកនាំក្រុមហេសប៊ូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ លោក Hassan Nasrallah បានសម្រេចថា ទូរសព្ទចល័តងាយស្រួលនឹងតាមដានពេក ហើយបានបញ្ជាឱ្យជំនួសទូរសព្ទជាមួយ Pager និង អាយកូម។ 

ប្រសិនបើអ៊ីស្រាអែលងាកទៅរកបច្ចេកវិជ្ជាខ្ពស់ ហេសប៊ូឡានឹងងាកទៅរកបច្ចេកវិជ្ជាទាប។ លោក Nasrallah បានប្រាប់អ្នកដើរតាមគាត់ថា «អ្នកបានសួរខ្ញុំថាតើភ្នាក់ងារចារកម្មនៅឯណា?»។

«ខ្ញុំសូមប្រាប់អ្នកថា ទូរសព្ទនៅក្នុងដៃរបស់អ្នក នៅក្នុងដៃប្រពន្ធរបស់អ្នក និងនៅក្នុងដៃកូនរបស់អ្នកគឺជាភ្នាក់ងារចារកម្ម។ បោះវាចោលទៅ។ ដាក់​វា​ក្នុង​ទូដែក ហើយ​ចាក់សោ​វា​ទៅ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *