វៀតណាម ៖ យ៉ាងហោចណាស់មនុស្ស ១២៧ នាក់បានបាត់បង់ជីវិត និង ៥៤ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅភាគខាងជើងប្រទេសវៀតណាមគិតត្រឹមបច្ចុប្បន្ន ខណៈព្យុះទីហ្វុងដ៏ខ្លាំងដែលបានវាយប្រហារកាលពីថ្ងៃសៅរ៍បន្តនាំមកនូវទឹកភ្លៀងយ៉ាងខ្លាំង ការបាក់ដី និង ទឹកជំនន់។
មានមនុស្សរាប់ម៉ឺននាក់ត្រូវបានឃើញជាប់គាំងនៅលើដំបូលផ្ទះនៅតាមខេត្តភាគខាងជើងមួយចំនួន ខណៈដែលអ្នកផ្សេងទៀតបានបង្ហោះការអង្វរទាំងអស់សង្ឃឹមសម្រាប់ជំនួយនៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារ។
ព្យុះទីហ្វុង Yagi ដែលជាព្យុះមានឥទ្ធិពលបំផុតវាយប្រហារវៀតណាមក្នុងរយៈពេល ៣០ ឆ្នាំ បានបង្កការបំផ្លិចបំផ្លាញនៅទូទាំងភាគខាងជើងប្រទេស ដោយធ្វើឱ្យមនុស្ស ១,៥ លាននាក់គ្មានថាមពលប្រើប្រាស់។
កាលពីថ្ងៃចន្ទ វីដេអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញស្ពាន Phong Chau ក្នុងខេត្ត Phu Tho បានបាក់ ដោយទាញរថយន្តជាច្រើនគ្រឿងឱ្យធ្លាក់ចូលទៅក្នុងទឹកទន្លេខាងក្រោម។
ទោះបីជាពេលនេះវាបានថមថយឥទ្ធិពលទៅជាព្យុះត្រូពិចធម្មតាក៏ដោយ ក៏អាជ្ញាធរនៅតែព្រមានថា ព្យុះ Yagi នឹងបង្កើតការរំខានបន្ថែមទៀត នៅពេលដែលវាផ្លាស់ទីទៅភាគខាងលិច៕(ប្រែសម្រួលដោយ លោកសំណាង)