ភ្នំពេញ ៖ បុរសម្នាក់មិនទាន់ចេះបេីករថយន្តច្បាស់លាស់ ដែលរថយន្តគាត់ទើបតែទិញ បានបើករថយន្តជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើង កេីតឡេីងនៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញាឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ១០៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ដំបូងបុរសម្នាក់ដែលទើបទិញរថយន្ត ម៉ាកLexus RX300 បានបើករថយន្តទើបនឹងទិញដែលខ្លួនមិនទាន់ចេះបើកច្បាស់លាស់ផងនោះ ក៏ជ្រុលទៅធ្លាក់ក្នុងប្រឡាយតែម្ដង ហើយម្ចាស់រថយន្តបានរងរបួសបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុ បានទំនាក់ទំនងទៅរថយន្តស្ទួច ដើម្បីស្ទួចរថយន្តឡើងពីប្រឡាយវិញ ដើម្បីយកទៅយានដ្ឋានមួយ ៕(ដោយ សំណាង)