អនុសាខាសមាគមរាជសីហ៍ ស្រុកជាំក្សាន្ត និងសប្បុរសជន ជូនថវិកាជួយរំលែក ធ្វើបុណ្យសពកូនតូចលង់ទឹកប្រឡាយ

ជាំក្សាន្ត ,ព្រះវិហារ ៖ បន្ទាប់ពីទទួលបានដំណឹង ពីមរណៈភាពរបស់កុមារាម្នាក់ ដោយសារលង់ទឹកប្រឡាយ ហើយឳពុកម្ដាយខ្វះខាតថវិកាធ្វើបុណ្យជូនសពកូន លើកដៃសំពះសុំសប្បុរសជួយនោះ ទើបអនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត និងសប្បុរសជននានា បានចូលរួមរំលែកទុក្ខនិងបរិច្ចាគថវិកាម្នាក់បន្តិចបន្តួច តាមលទ្ធភាពទឹកចិត្តនៃបុណ្យ ។ 

នៅព្រឹកថ្ងៃព្រហស្បត៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ឆេង សុខម៉េង ប្រធានអនុសាខាសមាគមរាជសីហ៍ ស្រុកជាំក្សាន្ត សមាជិកសមាជិកា និង លោក ទ្រី ពិសិដ្ឋ តំណាងគ្រួសារសព ដែលទទួលថវិកាពីសប្បុរសនានា បាននាំយកថវិកាសរុប ចំនួន៤០២,០០០រៀល ( ក្នុងនោះ ថវិកាសមាគម ចំនួន៦២០០០រៀល និងថវិកាពីសប្បុរសជននានាចំនួន៣៤០,០០០រៀល ) មកជូនគ្រួសារសពដល់លំនៅដ្ឋាន ស្ថិតនៅ ភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ មានករណីក្មេងលង់ទឹកប្រឡាយមុខផ្ទះ បណ្ដាលឱ្យបាត់បង់ជីវិត ។កុមាររងគ្រោះឈ្មោះ នឹម វ៉ាន់គី ភេទប្រុស អាយុ២ខួប រស់នៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ។  

ឪពុកម្តាយកុមាររងគ្រោះ មានជីវភាពក្រលំបាកខ្លាំង មិនមានលុយធ្វើបុណ្យទេ សូមបងប្អូនពូមីង សប្បុរសជននានាសូមជួយដល់គាត់ផង ។ តាមរយៈទូរសព្ទអ្នកនៅក្បែរភូមិជាមួយគ្នា …017 397 877 ឬតាមគណនេយ្យអេស៊ីលីដាដូចមានភ្ជាប់ក៏បាន ។ សូមអរគុណ ៕(ដោយ ទ្រី ពិសិដ្ឋ)

Leave a Reply

Your email address will not be published. Required fields are marked *