ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ទៅ៥នាក់បានធ្វេីសកម្មភាពគាស់ទ្វារចូលលួចយកម៉ូតូចំនួន៣គ្រឿងបានសម្រេច២គ្រឿងនិង១គ្រឿងទៀតទម្លាក់ចូលក្នុងទឹកប្រឡាយចោលក្បែរផ្ទះជនរងគ្រោះ ខណៈពេលម្ចាស់មិននៅចាក់សោផ្ទះទុកចោល កើតឡើងកាលពីវេលាម៉ោង៧និង១០ នាទី ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ តាមផ្លូវបេតុងភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពនិយាយថា ជនរងគ្រោះឈ្មោះម៉ា នីកា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់តាមអនឡាញ ស្នាក់នៅភូមិអករំដួលសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលជនសង្ស័យលួចយកទៅចំនួន២គ្រឿង ម៉ាកzoomerx ទាំងពីគ្រឿង ទីមួយពាក់ស្លាកលេខកណ្តាល1AA -4799 និងមួយគ្រឿងទៀតមិនចាំស្លាកលេខ, ដោយឡែកម៉ូតូមួយគ្រឿងទៀតដែលជនសង្ស័យប្លុងចោលនោះម៉ាកស្កូបពីពណ៌ស ភ្នំពេញ1FE -2401 ។
តាមការរៀបរាប់ពីនារីរងគ្រោះថា កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា រូបគាត់ក្រុមគ្រួសា៤បានទៅលេងផ្ទះបងថ្លៃនៅឯក្រុងតាខ្មៅ ហេីយបានសម្រាកនៅទីនោះ។លុះវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី០៤ខែកញ្ញា មានបងប្អូនអ្នកជិតខាងបានខលទៅប្រាប់ថា «មានឮសម្លេងនៅខាងក្នុងផ្ទះ»ពេលនោះរូបគាត់បានប្រាប់ថា «គាត់អត់នៅផ្ទះទេបេីមានសម្លេងចេញពីក្នុងផ្ទះមានតែចោរចូល»។
ជនរងគ្រោះបានបន្តទៀតថា ពេលនោះរូបគាត់ក៏បានធ្វេីដំណេីរចេញពីក្រុងតាខ្មៅមកដល់ផ្ទះក៏ឃេីញទ្វារចំហដោយបាត់ម៉ូតូចំនួន៣គ្រឿង ទេីបឆោឡោឡេីងតែម្តង។
ជនរងគ្រោះបន្តទៀតថា លុះវេលាម៉ោង៧ព្រឹកទេីបរូបគាត់ដេីរស្វែងរកឃេីញម៉ូតូមួយគ្រឿងម៉ាកស្កូបពីដែលត្រូវបានជនសង្ស័យប្លុងចោលក្នុងទឹក,ចំណែក២គ្រឿងទៀតជនសង្ស័យយកទៅបាត់។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុសួរនាំនិងឆែកកាមេរ៉ាសុវត្តិភាពហេីយនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម៕(ដោយ គា សំណាង)