កំពង់ស្ពឺ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដោយបានកិច្ចចង្អុលការដោយផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងចុះប្រតិបត្ដិការបង្រ្កាបទីតាំងលួចលាក់បើកឱ្យលេងល្បែងអនឡាញមួយកន្លែងនៅចំណុចផ្ទះរបស់ឈ្មោះ ទិត លីដា កាលពីថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០២៤វេលាម៉ោង២និង៣០នាទីរសៀល។
សមត្ថកិច្ចនិយាយថា ម្ចាស់ឈ្មោះ ទិត លីតា ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិស្លែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចបានធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពផ្ដល់ទីតាំងដាក់ល្បែងអនឡាញបន្តទៀត ។ ចំណែកអ្នកលេង និងអ្នកគ្រប់គ្រងទីតាំងល្បែងអនឡាញបានរត់គេចខ្លួនភ្លាមៗ ។ វត្ថុតាងចាប់យករួមមាន ប្រាក់រៀលចំនួន ២០ ម៉ឺនរៀល,ម៉ូនីទ័រចំនួន ០២គ្រឿង ប្រភេទកុំព្យូទ័រលេីតុ,ដុំWi-Fi ចំនួន០១គ្រឿង, keyboard ចំនួន០១ ,ម៉ៅសម្រាប់ចុកចំនួន០១ និងឧបករណ៍តភ្ជាប់ឲ្យដំណើរការមួយចំនួនទៀត ។
វត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការនគរបាលស្រុកបសេដ្ឋ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងបន្ដចាត់ការអ្នកពាក់ព័ន្ធ ៕ (ដោយ SAKARA)