នគរបាលចាប់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដាវ ដំបង បង្កហិង្សារបួសធ្ងន់ធ្ងរ

ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការជាមួយ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនដល់បន្ទប់ជួល នៅវេលាព្រឹកថ្ងៃទី ១ មិថុនា២០២៤ នៅចំណុចផ្លូវលេខ ៥១៦ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យជនសង្ស័យទាំង៤នាក់រួមមាន ទី១-ឈ្មោះ សឿន ដារ៉ា ហៅក្រៅ អឹម អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ,ទី២-ឈ្មោះ កើត សុភក្រ្ត័ អាយុ៣៣ ឆ្នាំមុខរបរមិនពិតប្រាកដ ,ទី៣-ឈ្មោះ រឿន ឆៃ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៤- ឈ្មោះ ហ៊ុន រ៉ាយុទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ។ទាំង៤នាក់ស្នាក់នៅ ផ្ទះជួលបន្ទប់ជួល ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

ចំណែកជនរងគ្រោះឈ្មោះប៊ុន សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅការាស់រថយន្តយីហោម៉ាស់ស្ទ័រ ផ្លូវបេតុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរជាងជុសជុលរថយន្ត។ 

សមត្ថកិច្ចបានដកហូត ម៉ូតូចំនួន៤គ្រឿង ម៉ាកGPX ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 1JG-4899 ,ម៉ូតូ១គ្រឿងម៉ាកស្កូបពី ពណ៌ស ស្លាកលេខ បាត់ដំបង1L-9615 ,ម៉ូតូមួយគ្រឿងម៉ាក ហុងដាពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1CW-9176និងម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ភ្នំពេញ1BN-1291 រួមជាមួយសម្ភារពាក់ព័ន្ធមួយចំនួនធំ។

 យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ខាងលើជនរងគ្រោះបានមកឈប់ម៉ូតូលើផ្លូវចំណុចកើតហេតុខាងលើចាំពួកម៉ាក ស្រាប់មានជនសង្ស័យម្នាក់ឈ្មោះហុក សេងហុង បានមកឈរមើលជនរងគ្រោះស្រាប់តែជនសង្ស័យមានទំនាស់គ្នាបានហៅបក្ខពួកឈ្មោះសឿន ដារ៉ា ហៅក្រៅអឹម,ឈ្មោះកើត សុភ័ក្រ្ត និងឈ្មោះម៉ាប់ មកព្រួតយកដងវាយកូនហ្គោលដេញវាយលើជនរងគ្រោះបណ្តាលឱ្យរបួសធ្ងន់ធ្ងររួចនាំគ្នាគេចខ្លួនបាត់។

បន្ទាប់មកសមត្ថកិច្ចបានទទួលបណ្តឹងធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះហុក សេងហុង បានបញ្ជូនទៅកាន់ពន្ធធនាគារព្រៃស ។លុះដល់ថ្ងៃទី០១ខែសីហាឆ្នាំ២០២៤វេលាម៉ោង០២យប់កម្លាំងជំនាញខណ្ឌបានល្បាតប្រទះឃើញជនសង្ស័យ បានឃាត់សួរនាំស្រាប់តែជនសង្ស័យបានរត់គេចចូលផ្ទះគ្មានលេខចំណុចផ្លូវលំភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ សមត្ថកិច្ចបានឡោមព័ទ្ធទើបជនសង្ស័យបើកទ្វារឱ្យចូលត្រួតពិនិត្យរកឃើញជនសង្ស័យ៤នាក់និងវត្ថុតាងមានដូចខាងលើ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចយកមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕ (ដោយ សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *