ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប៉ាក បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់នាយប់ថ្ងៃទី២៩កក្កដាឆ្នាំ២០២៤ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចបន្ទប់ជួល ផ្លូវលំ ក្រុមទី១ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២និង២៦នាទីយប់។
សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ប៉ុក ដាវិឌ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ អកយំឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ចំណែកជនសង្ស័យទី១-ឈ្មោះ រ៉ែន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (គេចខ្លួនបាត់)និងទី២-ឈ្មោះយ៉ យាំងដូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្ដាល សង្កាត់ខណ្ឌព្រែកព្នៅ(ឃាត់ខ្លួន មានសាធាតុញៀន)។
សមត្ថកិច្ចបានដកហូតសម្ភាររួមមាន ម៉ូតូ០១គ្រឿងម៉ាក Hogda C១២៥ ពណ៌ខ្មៅ ផ្លាកលេខកណ្ដាល១R-២១០៥ បានប្រគល់ទៅឱ្យជនរងគ្រោះវិញហើយ។
សមត្ថកិច្ចបញ្ជាក់ថា ថា ជនសង្ស័យទាំងពីនាក់ខាងលើ បានធ្វើសកម្មភាពលួចម៉ូតូ នៅចំណុចខាងលើបានសម្រេចហើយគេចខ្លួនបាត់ បន្ទាប់មកនៅថ្ងៃ.ខែ.ឆ្នាំដដែលជនរងគ្រោះបានឡើងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍។ ក្រោយពីទទួលពាក្យបណ្ដឹងជនរងគ្រោះរួច កម្លាំងខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយប៉ាកបានចុះត្រួតពិនិត្យកន្លែងកើតហេតុនិងឆែកកាមេរ៉ាសុវត្ថិភាព ស្រាវជ្រាវកំណត់មុខសញ្ញាបានឈានដល់យកម៉ូតូជនរងគ្រោះវិញបាននៅចំណុចភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
ឯជនសង្ស័យទាំងពីរនាក់បានរត់គេចខ្លួនបាត់ រហូតមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៧និង៣០នាទីយប់កម្លាំងខណ្ឌនិងប៉ុស្តិ៍ស្វាយប៉ាក បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះយ៉ យាំងដូ ហៅសិននៅចំណុច ផ្លូវលំ ក្រុមទី៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរចម្លើយតែម្ដង។ រីឯបក្ខពួកម្នាក់ទៀតឈ្មោះ រ៉ែន កម្លាំងខណ្ឌនិងប៉ុស្តិ៍ស្វាយប៉ាកកំពុងស្រាវជ្រាវតាមចាប់បន្ត។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បី កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕(ដោយ SAKARA)