លោកដូណាល់ ត្រាំ ប្តេជ្ញាត្រឡប់មករៀបចំការជួបជុំអ្នកគាំទ្រនៅខាងក្រៅម្តងទៀតជាមួយនឹងសន្តិសុខបន្ថែម

សហរដ្ឋអាមេរិក ៖ បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ ទី ២៧ កក្កដាឆ្នាំ២០២៤ថា លោកនឹងត្រឡប់ទៅកាន់ការជួបជុំខាងក្រៅឡើងវិញ ជាមួយនឹងការការពារបន្ថែមពីសេវាស៊ើបការណ៍សម្ងាត់ (FBI) ពោលគឺពីរសប្តាហ៍បន្ទាប់ពីលោកបានរងរបួសនៅក្នុងការប៉ុនប៉ងធ្វើឃាតនៅឯព្រឹត្តិការណ៍យុទ្ធនាការនៅកន្លែងបើកចំហរ។

លោកត្រាំបាននិយាយនៅលើវេទិកា Truth Social របស់គាត់ថា «ខ្ញុំនឹងបន្តធ្វើការជួបជុំនៅខាងក្រៅ ហើយសេវាស៊ើបការណ៍សម្ងាត់បានយល់ព្រមក្នុងការបង្កើនប្រតិបត្តិការរបស់ពួកគេយ៉ាងខ្លាំងក្លា។ ពួកគេមានសមត្ថភាពធ្វើដូច្នេះ។ គ្មាន​នរណា​ម្នាក់​អាច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ឈប់ ឬ​រារាំង​ការ​បញ្ចេញ​មតិ​ដោយ​សេរី ឬ​ការ​ជួប​ជុំ​គ្នា​នោះ​ទេ»។

ការកត់សម្គាល់របស់លោកបានធ្វើឡើងបន្ទាប់ពី FBI បានលើកទឹកចិត្តយុទ្ធនាការរបស់លោកត្រាំឱ្យបញ្ឈប់ការរៀបចំព្រឹត្តិការណ៍យុទ្ធនាការនៅខាងក្រៅបន្ទាប់ពីការប៉ុនប៉ងធ្វើឃាតគាត់ ដោយជ្រើសរើសកន្លែងបិទជិតជំនួសវិញ។

លោកត្រាំបានរងរបួសនៅពេលដែលខ្មាន់កាំភ្លើងអាយុ ២០ ឆ្នាំម្នាក់បានបាញ់មកលើគាត់ក្នុងអំឡុងការប្រមូលផ្តុំនៅខាងក្រៅនៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី ១៣ ខែកក្កដាកន្លងទៅ ដោយសម្លាប់មនុស្សម្នាក់ និងបង្ករបួសពីរនាក់៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *