បរទេស ៖ នេះគឺជាគ្រាដែលកងកម្លាំងរបស់លោក វ្ល៉ាឌីមៀ ពូទីន រងការអាម៉ាស់បំផុត នៅពេលដែលការវាយលុកដ៏ធំបំផុតរបស់គាត់ក្នុងសង្រ្គាមលើអ៊ុយក្រែន បានបញ្ចប់ដោយការបាត់បង់ទាហានយ៉ាងច្រើន។
មេដឹកនាំរុស្ស៊ីបានបញ្ជាឱ្យកងទ័ពរបស់គាត់ដណ្តើមយកទឹកដីបន្ថែមទៀតនៅក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ប៉ុន្តែការរុលទៅជិតតំបន់ Kurakhove បណ្តាលឱ្យមានការស្លាប់ និង ការបំផ្លិចបំផ្លាញយ៉ាងច្រើន។ ការវាយប្រហារមិនបានសម្រេចនេះបានបណ្តាលឱ្យពួកឈ្លានពានចំនួន ៤០ នាក់ស្លាប់ និង ៣៧ នាក់ទៀតរងរបួស។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលោក Dmytro Hutsuliak បានបង្ហាញនៅក្នុងការអាប់ដេតចុងក្រោយរបស់ខ្លួនថា រុស្ស៊ីបានកំពុងធ្វើការវាយប្រហារយ៉ាងខ្លាំងក្លានៅក្នុងផ្នែកជាច្រើននៃសមរភូមិភាគខាងកើតប៉ុន្តែនៅក្នុងជ័យជម្នះរបស់អ៊ុយក្រែន កងទ័ពបានទប់ទល់ជាប់ការវាយលុកចំនួន ២៩ លើកនៅក្នុងតំបន់ Kurakhove តែឯង។
ទ័ពឆត្រយោងអ៊ុយក្រែនបានបំផ្លាញរថក្រោះរុស្ស៊ីចំនួន ៦ គ្រឿង និងរថពាសដែកប្រយុទ្ធចំនួន ៧ គ្រឿង ខណៈដែលពួករថក្រោះត្រូវបានវាយប្រហារដោយដ្រូនអត្តឃាត Kamikaze ។
កងពលតូចវាយលុកជើងអាកាសទី ៧៩ របស់អ៊ុយក្រែន បាននិយាយថា ក្រុមវាយប្រហាររបស់រុស្ស៊ី ក៏ត្រូវបានកំណត់គោលដៅដោយកាំភ្លើងប្រឆាំងរថក្រោះផងដែរ។
កងពលតូចនេះបាននិយាយថា កងទ័ពរុស្ស៊ីបានបើកការវាយប្រហារពីទិសដៅជាច្រើនក្នុងពេលដំណាលគ្នាកាលពីព្រឹកថ្ងៃពុធ ខណៈកំពុងចែករំលែកវីដេអូនៃការវាយប្រហារ។
ការវាយឆ្មក់ដ៏សាហាវនេះពាក់ព័ន្ធនឹងរថពាសដែកចំនួន ៥៧ គ្រឿង រថក្រោះ ១១ គ្រឿង ម៉ូតូ ១២ គ្រឿង និងរថពាសដែកវាយប្រហារ ២០០ គ្រឿង៕(ប្រែសម្រួលដោយ លោកសំណាង)