ភ្លើងឆេះផ្ទះប្រជាជនក្រីក្រមួយខ្នង ខណៈម្ចាស់ផ្ទះទៅស៊ីឈ្នួលបោចស្មៅអ្នកស្រុក

ជាំក្សាន្ត,ព្រះវិហារ ៖ មានករណីភ្លើងឆេះផ្ទះប្រជាជនក្រីក្រមួយខ្នងអស់ទាំងស្រុង កើតឡើងនាវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២៥កក្កដាឆ្នាំ២០២៤ នៅចំណុចភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះខុម ខេន ភេទប្រុស អាយុ៥២ឆ្នាំ មានសមាជិក៨នាក់(ស្រី៧នាក់) ផ្ទះដែលឆេះមានទំហំ៣គុណនឹង៤ម៉ែត្រ សង់ពីឈើ ប្រក់ស្បូវ និង ឆេះសម្ភារមួយចំនួន ។ 

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុឆេះបណ្តាលមកពីទុស្សេខ្សែអាគុយសាកថ្មទូរសព្ទ ខណៈម្ចាស់ផ្ទះទៅស៊ីឈ្នួលបោចស្មៅអ្នកស្រុក ។ គ្រួសារខាងលើសុំដីគេស្នាក់នៅបណ្តោះអាសន្ន៕ (ដោយ ទ្រី ពិសិដ្ឋ)

Leave a Reply

Your email address will not be published. Required fields are marked *