នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្រ្កាបទីតាំង ស្ដុកទុកប្រេងម៉ាស៊ីនក្លែងក្លាយ

កំពង់ស្ពឺ  នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្រ្កាប ទីតាំងលួចលក់ប្រេងម៉ាស៊ីនលាយក្លែងក្លាយមួយកន្លែងដេប៉ូយីហោ «ហេង សុខជា»ដែលដាក់តាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ និងបានដកហូតប្រេងម៉ាស៊ីនជាច្រើន ដោយយោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនK.l.S និងក្រុមហ៊ុន Siam Kubota Corpo ration  

កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារាស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើស និងម្ចាស់តំណាងសិទ្ធិផ្ដាច់មុខនាំចូល មានការសម្របសម្រួលពីលោករ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅចំណុចដេប៉ូយីហោ ហេង សុខជា ស្ថិតនៅលើផ្លូវជាតិលេខ  ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញបានឆែកឆេរ រកឃើញ ប្រេងម៉ាស៊ីន រួមមាន  ប្រេងរំអិលម៉ាកNOVA 2T (1L) ចំនួន ៤៩១ កំប៉ុង និង NOVA 2T (0,5L) ចំនួន ៧៧១ កំប៉ុង (សរុប NOVA 2T ចំនួន ,២៦២ កំប៉ុង)និងប្រេងរំអិលម៉ាកTRA CHANG (3L) ចំនួន ២៨០៨ TRA CHANG (6L) ចំនួន ២៧៨ ប៊ីដុង (សរុបប្រេង រំអិលម៉ាកTRA CHANG ចំនួន ,០៨៦ ប៊ីដុង )និងឃាត់ខ្លួនម្ចាស់ទីតាំងផងដែរដើម្បីនាំទៅសួរនាំនិងកសាងបន្ត។

ក្រោយបញ្ចប់ប្រតិបត្ដិការនគរបាលបានសម្រេចបញ្ជូនសម្ភារទាំងអស់ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជាបណ្ដោះអាសន្ន និងដំណេីរការតាមនីតិវិធីច្បាប់ ៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *