សហរដ្ឋអាមេរិក ៖ នាយកសេវាស៊ើបការណ៍សម្ងាត់អាមេរិក (FBI) លោកស្រី Kimberly Cheatle បានសារភាពចំពោះមុខសភាកាលពីថ្ងៃទី ២២ ខែកក្កដាឆ្នាំ២០២៤ថា លោកស្រី និងទីភ្នាក់ងាររបស់លោកស្រីបានបរាជ័យ នៅពេលដែលឃាតករបានបង្ករបួសដល់បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ប៉ុន្តែបានច្រានចោលការអំពាវនាវពីបក្សទាំងពីរក្នុងសភាឱ្យលោកស្រីចុះចេញពីតំណែង។
លោកស្រី Cheatle បាននិយាយនៅក្នុងសក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការត្រួតពិនិត្យសភាតំណាងថា «យើងបរាជ័យ ។ ការប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី ១៣ ខែកក្កដា គឺជាការបរាជ័យប្រតិបត្តិការដ៏សំខាន់បំផុតនៅទីភ្នាក់សេវាស៊ើបការណ៍សម្ងាត់ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ»។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងគណបក្សយប្រជាធិបតេយ្យបានអំពាវនាវឱ្យលោកស្រីលាលែងពីតំណែង ជាការអំពាវនាវដែលលោកស្រីបានបដិសេធ ដោយនិយាយត្រង់ចំណុចមួយថា «ខ្ញុំគិតថាខ្ញុំជាមនុស្សល្អដាច់គេក្នុងការដឹកនាំសេវាស៊ើបការណ៍សម្ងាត់នៅពេលនេះ»។
នៅចំពោះមុខការអះអាងរបស់គណបក្សសាធារណរដ្ឋថាសេវាស៊ើបការណ៍សម្ងាត់មិនបានផ្តល់ធនធានច្រើនដើម្បីការពារត្រាំ លោកស្រី Cheatle បាននិយាយថា«សន្តិសុខសម្រាប់អតីតប្រធានាធិបតីបានបង្កើនយ៉ាងច្រើននៅមុនពេលការបាញ់ប្រហារ»។
លោកស្រី Cheatle បាននិយាយថា ១កម្រិតនៃសន្តិសុខដែលបានផ្តល់សម្រាប់អតីតប្រធានាធិបតីបានកើនឡើងយ៉ាងខ្លាំងមុនពេលយុទ្ធនាការ ហើយត្រូវបានបង្កើនជាលំដាប់ នៅពេលដែលការគំរាមកំហែងចាប់ផ្តើមវិវត្ត។សេវាស៊ើបការណ៍សម្ងាត់បានផ្តល់សុវត្ថិភាព ដែលស្វែងរកដោយយុទ្ធនាការរបត់ត្រាំសម្រាប់ការជួបជុំនោះ»។
លោកស្រីបានបដិសេធមិនឆ្លើយសំណួរជាក់លាក់ជាច្រើនអំពីផែនការសន្តិសុខប្រចាំថ្ងៃពីសមាជិកគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យដ៏ខកចិត្ត ដោយនិយាយថា «បញ្ហានេះកំពុងត្រូវបានស៊ើបអង្កេតផ្ទៃក្នុង»៕(ប្រែសម្រួលដោយ លោកសំណាង)