លោកបៃដិនច្រឡំមាត់ណែនាំលោកហ្សេលេនស្គីថា «ពូទីន»នៅឯកិច្ចប្រជុំកំពូលណាតូ

បរទេស ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានច្រឡំមាត់ណែនាំប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាលោក វ៉្លាឌីមៀ ពូទីន ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ កក្កដា ឆ្នាំ២០២៤គឺតែប៉ុន្មានម៉ោងមុនពេលសន្និសីទសារព័ត៌មាន ដែលអាចនឹងសម្រេចជោគវាសនានៃការប្រឹងប្រែងជាប់ឆ្នោតឡើងវិញរបស់លោក។

លោកតាក្នុងវ័យ ៨១ ឆ្នាំរូបនេះបានកែតម្រូវខ្លួនឯងយ៉ាងរហ័ស ហើយលោកហ្សលេនស្គីបានឆ្លើយតបថាគាត់«ល្អ»ជាងពូទីន ប៉ុន្តែភាពច្របូកច្របល់នេះបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបញ្ហាស្មារតីរបស់លោកបៃដិន បន្ទាប់ពីការជជែកដេញដោលដ៏មហន្តរាយទល់នឹងលោក ដូណាល់ ត្រាំ កាលពីពីរសប្តាហ៍មុន។

លោកបៃដិនបាននិយាយនៅពេលគាត់ប្រកាសកិច្ចប្រជុំកំពូលណាតូ-អ៊ុយក្រែននៅទីក្រុងវ៉ាស៊ីនតោនថា «ហើយឥឡូវនេះខ្ញុំចង់ប្រគល់វាទៅឱ្យប្រធានាធិបតីអ៊ុយក្រែន ដែលមានភាពក្លាហានដូចការតាំងចិត្តរបស់គាត់ គឺប្រធានាធិបតី «ពូទីន»។

លោកបៃដិនបានងាកចេញពីក្បាលមេក្រូបន្តិចមុននឹងត្រឡប់មកវិញ ហើយលាន់មាត់ថា «ប្រធានាធិបតីពូទីន! គាត់(ហ្សេលេនស្គី) នឹងផ្តួលប្រធានាធិបតីពូទីន។ ប្រធានាធិបតីហ្សេលេនស្គី ខ្ញុំផ្តោតខ្លាំងពេកលើការផ្តួលពូទីន យើងត្រូវតែបារម្ភពីវា។ តាមពិតវាចឹងទេ លោកប្រធានាធិបតី»។

កំហុសនេះបានធ្វើឱ្យមានការងឿងឆ្ងល់ពេញបន្ទប់ប្រជុំ ប៉ុន្តែលោកហ្សេលេស្គី មេដឹកនាំសម័យសង្គ្រាមរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីឆ្នាំ ២០២២ បានត្រឹមសើចញឹមៗប៉ុណ្ណោះ ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *