រៃវែង ៖ យុវជនម្នាក់បានបើកបរម៉ូតូឌុបព្រះសង្ឃ២អង្គ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅប៉ះម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យដួលបោកលើថ្នល់រងរបួសទាំងសងខាង ត្រូវបាននគរបាលស្រុកកំពង់ត្របែក ចុះជួយអន្តរាគមន៍ ធ្វើការស់វែង និងបញ្ជូនអ្នករងរបួសទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នៅចំណុចលើផ្លូវក្រាលកៅស៊ូB312 ភូមិអង្វរ៩០០ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
សមត្ថកិច្ចនិយាយថា ភាគីម្ខាងឈ្មោះ ប៉ាន់ កុសល ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិក្រចាប់ក្រោម ឃុំពាមមន្ទារស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានអ្នករួមដំណើរដោយព្រះសង្ឃ ២អង្គ ព្រះនាម វ៉ន បុន ព្រះជន្ម ១៧ព្រះរស្សាគង់នៅវត្តកចាប់ (របួសធ្ងន់) និង មួយអង្គទៀតព្រះនាម អ្នក បញ្ញា ព្រះជន្ម ១៧ព្រះវស្សា គង់នៅវត្ដក្រចាប់(របួសស្រាល) ។ ចំណែកភាគីម្ខាងទៀតឈ្មោះ ស៊ាន់ ចន្ទី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអង្វះ១០០ ឃុំអន្សោងស្រុកកំពង់ត្របែក ខេត្តព្រៃវែង (របួសស្រាល) ។
សមត្ថកិច្ចបន្តថា នៅវេលាកើតហេតុ ឈ្មោះប៉ាន់ កុសល បានបើកបរម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៧ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF-8176 ឌុបព្រះសង្ឃ ២អង្គ ក្នុងទិសដៅពីទិសខាងត្បូងទៅជើង ដោយស្ពានភាពល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ មិនប្រយ័ត្នក៏បានកៀរដៃចង្កូតម៉ូតូឈ្មោះ សឺន ចន្ទី ភេទប្រុស អាយុ៣៥ ឆ្នាំ បណ្តាលឱ្យដួលរងរបួសធ្ងន់-ស្រាល៤អង្គ/នាក់តែម្តង។
ក្រោយកើតហេតុភ្លាម កម្លាំងនគរបាលស្រុកកំពង់ត្របែក បានចុះអន្តរាគមន៍ ធ្វើការវាស់វែង និងបញ្ជូនអ្នករងរបួដទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿង បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សោង ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕(ដោយ ប៉ូច គឹមសុខ)