ឃាត់ខ្លួនស្ថាបនិកក្រុម Tongo ប្រចាំក្រុងតាខ្មៅពីរនាក់, បន្ទាប់ពីធ្វើសកម្មភាពអុកឡុកនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

កណ្តាល ៖ ក្រុមជនក្មេងទំនើងពីរនាក់ចំណោម៦នាក់ ដែលជាស្ថាបនិកនៃក្រុម Tongo កម្លាំងនគរបាលផ្នែកយុត្តិធម៍ក្រុងតាខ្មៅ ស្រាវជ្រាវនិងបង្ក្រាប នាល្ងាចថ្ងៃទី៣១តុលាឆ្នាំ២០២៣ នៅចំណុចក្រុងតាខ្មៅ ខេត្តកណ្តាល ហើយកំពុងស្រាវជ្រាវតាមចាប់ខ្លួនបក្សពួកបន្តទៀត ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យរួមមាន ១-ឈ្មោះល.ស ហៅអាស៊ីមេន ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន),២-ឈ្មោះហ.ស.ន ហៅអាក្លូ ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងអគារវប្បធម៌ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន),៣-ឈ្មោះ ង.ហ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ(គេចខ្លួន), ៤-ឈ្មោះហៅក្រៅ អាក្បាលធំ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅ សង្កាត់តាក្តុល ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ (គេចខ្លួន), ៥-ឈ្មោះ ចន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនស្គាល់(គេចខ្លួន)និង៦-មិនស្គាល់ឈ្មោះ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅមិនស្គាល់(គេចខ្លួន)។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី៣១តុលាឆ្នាំ២០២៣ ម៉ោង៥ល្ងាច ជនរងគ្រោះកំពុងអង្គុយលក់កាហ្វេដូចសព្វដង ពេលនោះស្រាប់តែជនសង្ស័យចំនួន០១ក្រុមមានគ្នាចំនួន៦នាក់ខាងលើ បានជិះម៉ូតូចំនួន០៣គ្រឿងដោយដៃមានកាន់កាំបិតប៉័ងតោចំនួន០៣ដើមនិងដុំថ្មចំនួន០១ដុំមកដល់ហាងកាហ្វេក៏ចុះពីលើម៉ូតូដើរចូលក្នុងហាងកាហ្វេស្រែកគំរាមគេឯងនិងយកកាំបិតកាប់ទៅលើកៅអីជ័របណ្តាលឱ្យខូចខាត រួចហើយក៏នាំគ្នាឡើងជិះម៉ូតូហើយគុបដុំថ្មចូលមកក្នុងហាងថែមទៀតផងនិងជិះម៉ូតូចេញបាត់អស់។

ក្រោយមកជនរងគ្រោះបានខលទូរសព្ទរាយការណ៍មកសមត្ថកិច្ចក្រុងតាខ្មៅសហការជាមួយប៉ុស្តិ៍តាខ្មៅឃាត់ខ្លួនបានជនសង្ស័យ២នាក់ រួមទាំវត្ថុតាងយកមកសួរនាំនៅអធិការនគរបាលក្រុងតាខ្មៅនិងចាត់ការតាមនីតិវិធី ហើយកំពុងតាមចាប់៣នាក់ទៀត៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *