ភ្នំពេញ ៖ យុវជនពីរនាក់បានបាត់បង់ជីវិតនិងយុវជនម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ កើតឡើងកាលវេលាម៉ោង៣យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ត្រង់ចំណុចមុខមន្ទីរពេទ្យកុមារជាតិ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិ១៥ សង្កាត់ទឹកល្អទី១ ខណ្ឌទួលគោក ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា យុវជនរងគ្រោះខាងលើរួមមាន ទី១-ឈ្មោះសា កុសល អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរធ្វើការនៅហាងផឹកសុី , ទី២-ឈ្មោះ សឿន ថេ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅហាងផឹកសុី នៅម្តុំសំណង់១២ សង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក, អ្នកទាំងពីរមានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល។ ចំណែកឯអ្នករងរបួសមិនទាន់បានស្គាល់អត្តសញ្ញាណនោះទេភ្លាមៗត្រូវបានរថយន្តមកដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។អ្នកទាំងបីជិះម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GP-3293 ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញយុវជន ៣នាក់ជិះម៉ូតូស៊ុយស៊ូគីនិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន , ខណៈមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតទៅឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឱ្យបាត់បង់ជីវិតពីរនាក់នៅហ្នឹងកន្លែងកើតហេតុ ចំណែកឯម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះជីវិត។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញខណ្ឌទួលគោក ចុះមកវាស់វែងយកម៉ូតូទៅរក្សាទុក, ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕(ដោយ ៖ ធ្នូជ័យ)