នគរបាលខណ្ឌដង្កោ ចាប់ខ្លួនក្រុមធាក់ យកម៉ូតូបានចំនួន៦នាក់

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ជនសង្ស័យ៦នាក់ ដែលធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ។

ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៤និង៣០នាទី នៅចំណុចខាងមុខបុរីភ្នំពេញថ្មី ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ ដោយ គឹមសុខ០៣

Leave a Reply

Your email address will not be published. Required fields are marked *