បញ្ជូនបុរសម្នាក់ដាក់គុក ពាក់ព័ន្ធករណី លួចនិងប្រើគ្រឿងញៀន

ប៉ៃលិន ៖ កម្លាំងនគរបាលយុត្តិធម៌ ក្រុងប៉ៃលិន បានបញ្ជូនជនសង្ស័យម្នាក់ ដាក់ពន្ធនាគារខេត្ត តាមដីកាពីបទ«លួចនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»នាថ្ងៃអាទិត្យថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៥ល្ងាច។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ ឆេងអ៊ាងងន់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរសញ្ជាតិខ្មែរ រស់នៅភូមិ ប៉ាហុីត្បូង សង្កាត់-ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ការបញ្ជូនជនសង្ស័យទៅកាន់ពន្ធនាគារខេត្តប៉ៃលិន យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ៥៨៤/២៣ ចុះថ្ងៃទី២២ខែតុលា ឆ្នាំ២០២៣ របស់លោកអ៊ុន ដាវីឌ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ដែលជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ«លួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»ប្រព្រឹត្ត នៅ ភូមិប៉ាហ៊ីត្បូងសង្កាត់-ក្រុងប៉ៃលិន ខេត្តប៉ៃលិន ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *