វាយប្លន់យកទ្រព្យសម្បត្តិ បណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិត

តាកែវ ៖ កម្លាំងនគរបាលស្រុកត្រាំកក់ ដឹកនាំកម្លាំងបញ្ជាដោយលោក វរសេនីយ៍ឯក  ឌុក ធីយ៉ា អធិការនគរបាលស្រុក សហការជាមួយកម្លាំងនគរបាលខេត្តកំពត បានវឃាត់ខ្លួនជនសង្ស័យ២នាក់ចំណោមបក្ខពួកច្រើននាក់ នាថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស វាយប្លន់យកទ្រព្យសម្បត្តិ បណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ណុង សំភាស់ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក និង ២-ឈ្មោះ ហ៊ាន មុន្នីវឌ្ឍន៍ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។

សមត្ថកិច្ចដកហូតម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ កែបាញ់ថ្នាំ ពណ៌ស ឡើងតែមឆ្នាំ២០២២កាំបន្ទះពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HT-1178 ចំនួន១ គ្រឿង និងទូរសព្ទដៃ ១គ្រឿង  ចំណែកបក្ខពួកមួយចំនួនទៀតបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ចន្លោះម៉ោង២និង៣៣ ទៅ៣រសៀល ជនសង្ស័យ២នាក់បានធ្វើសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិ នៅចំណុចផ្លូវលំគ្រួសក្រហម ស្ថិតក្នុងភូមិឫស្សីមួយគុម្ព ឃុំ អូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យជនរងគ្រោះ ឈ្មោះ និត សារ៉ាន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិពករុន ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត របួសធ្ងន់ហើយបានបាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ។

បច្ចុប្បន្នជនសង្ស័យ  កម្លាំងនគរបាលជំនាញបាននិងកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ  ចាត់ការតាមនីតិវិធី និងបន្តតាមចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *