ឃាត់ជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណី បើកលេងល្បែងស៊ីសងឡូតូ

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ចុះបង្រ្កាបករណីបើកលេងល្បែងស៊ីសងដោយខុសច្បាប់ឡូតូ និងឃាត់ខ្លួនជនសង្ស័យ៦នាក់ នៅចំណុចផ្ទះគ្មានលេខផ្លូវលំ ក្រុមទី៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៣រសៀល។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ៦នាក់រួមមាន ១-ឈ្មោះ អ៊ុន ស្រីលាភ ភេទស្រី ជនជនជាតិខ្មែរ មុខរបរនៅផ្ទះទីលំនៅភូមិ ទឹកថ្លា សង្កាត់ទឹកថ្លា ជាភ្ញាក់ងារ ,២-ឈ្មោះ សុឹម សុនីតា ភេទស្រី មុខរបរនៅផ្ទះ ទីលំនៅផ្ទះជួល ភូមិទឹកថ្លា ជាភ្ញាក់ងារ , ៣-ឈ្មោះ ជាង គឹមហឿង ភេទប្រុស មុខរបរកម្មករសំណង់ ទីលំនៅផ្ទះជួល ភូមិទួលសង្កែ ជាអ្នកលេង,៤-ឈ្មោះ សោម សម្ភស្ស ភេទប្រុស មុខរបរកម្មករ ទីលំនៅផ្ទះជួល ភូមិទួលសង្កែ ជាអ្នកលេង,៥-ឈ្មោះអុីន ប៉ៃលិន ភេទប្រុស មុខរបរជាងមាស មានទីលំនៅផ្ទះជួល ភូមិទួលសង្កែ ជាអ្នកលេងនិង៦-ឈ្មោះ ឆេង សុខឡេងភេទប្រុស មុខរបរ លក់ដូរ ទីលំនៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ  ជាអ្នកលេង។

សម្ភារ:ដកហូតរួមមាន កុំព្យូទ័រ ចំនួន០៣គ្រឿង, ដុំWiFi ចំនួន ០១, Keybord ចំនួន០២, តេឡេចំនួនទូរស្សទ៍ចំនួន០១, ទូរទស្សន៍ ចំនួន០១គ្រឿង, ប្រាក់ ចំនួន២០០០០រៀល។

បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕(ដោយប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *