ឃាត់ខ្មែរ វៀតណាម ឥស្លាម ៥នាក់ ពាក់ព័ន្ធថ្នាំញៀន ជាមួយរថយន្តBMWមួយគ្រឿង

ភ្នំពេញ ៖ ជនសង្ស័យ ៥ នាក់មានខ្មែរ វៀតណាម និង ឥស្លាម ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ និង កម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រា នាថ្ងៃទី២១ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១១និង៣០នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទ«រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន»។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ៥នាក់រួមមាន ១-ឈ្មោះ ងួន សុថារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងមានទីលំនៅមិនពិតប្រាកដ,២-ឈ្មោះ ឌី សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិតាងៅក្រោម សង្កាត់និរោធ ,៣-ឈ្មោះ ជា ស៊ុលគីភ្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិពិតប្រាកដ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ,៤-ឈ្មោះ ហៀង ស្រីការ ភេទស្រី អាយុ៣៣ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា និង៥-ឈ្មោះ ង្វៀង ចាង ភេទស្រី អាយុ២៩ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រះបន្លាសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ចំណែកវត្ថុតាងចាប់យករួមមាន ១-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនមួយចំនួន, ២-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន,៣-ឧករណ៍ជក់គ្រឿងញៀន០១កំប្លេ,៤-ឡាន០១គ្រឿងម៉ាក BMW ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ពាក់ស្លាកលេខ ភ្នំពេញ 2AF-1585 និង ៥-ម៉ូតូ០១គ្រឿងម៉ាក HONDA BEAT ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IT-9562។

សូមបញ្ជាក់ថា បន្ទាប់ពីធ្វើលទ្ធផលតេស្តទឹកនោម មានមនុស្ស៤នាក់ វិជ្ជមាន(+)រួមមាន ឈ្មោះ ងួន សុថារិទ្ធ ,ឈ្មោះឌី សំណាង ,ឈ្មោះ ជា ស៊ុលគីភ្លី និងឈ្មោះ ហៀង ស្រីការ ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *