ចតម៉ូតូមួយភ្លែតភ្លេចដកកូនសោ ចូលលួចជិះបានបន្តិចប៉ូលិសឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈជនរងគ្រោះចតម៉ូតូមួយភ្លែតភ្លេចដកកូនសោ ចូលលួចជិះបានបន្តិច នៅមុខផ្ទះលេខ១០៣ ផ្លូវលេខ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ថ្ងៃទី ២០តុលាឆ្នាំ២០២៣ វេលាម៉ោង ១១និង៣០នាទីយប់។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ យឹម វណ្ណដាលីត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ សួង ម៉ៃសាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  ស្នាក់នៅភូមិ ដើមស្លែង សង្តាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ 

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទុកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១HO- ៣០៣៥ នៅចំណុចកើតហេតុ ដោយទុកកូនសោជាប់នឹងម៉ូតូរួចចូលផ្ទះ, ស្រាប់តែជនសង្ស័យដើរមកលួចម៉ូតូជនរងគ្រោះបណ្តើរគេចខ្លួនបានបន្តិច ក៏ត្រូវបានជនរងគ្រោះ ឃើញស្រែកចោរៗ ,ពេលនោះក៏មានសមត្ថកិច្ចល្បាតក្បែរនោះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងម៉ូតូ០១គ្រឿងខាងលើ  បញ្ជូនមកប៉ុស្តិ៍ច្បារអំពៅ២សាកសួរ។ 

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនីតិវិធី៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *