ត្រាក់ទ័រនិងម៉ូតូបុកគ្នា របួសនារីម្នាក់ នៅក្រុងប៉ៃលិន

ប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្សរងរបួសម្នាក់ ខូចខាតម៉ូតូ០១គ្រឿងកម្រិតធ្ងន់ និងត្រាក់ទ័រពុំមានការខូច កើតឡើងនៅចំណុច ជិតស្ពានក្បាលព្រលាន ភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ ។

សមត្ថកិច្ចនិយាយថា អ្នកបើកបរត្រាក់ទ័របង្កឈ្មោះ តុប សាន់ ភេទប្រុស អាយុ៤០ឆ្នាំ បើកបរត្រាក់ទ័រហ្វត ពណ៌ខៀវរស់នៅភូមិទឹកថ្លា សង្កាត់-ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរទិសដៅពីលិច ទៅកើត បានរត់គេចចេញពីកន្លែងកើតហេតុ។

ចំណែកអ្នកបើកបរម៉ូតូរងគ្រោះឈ្មោះ ណែន ស្រស់ ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិអូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ស្ថានភាពរបួសកំពុងតាមដាន) បើកបរម៉ូតូហុងដា ពណ៌ខ្មៅ ឆ្នាំ2017 ពាក់ផ្លាកលេខ ភ្នំពេញ 1GM-9895 (ខូចខាតធ្ងន់) បើកបរទិសដៅពីកើតទៅលិច។

បច្ចុប្បន្នវត្ថុតាងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន បានយកមករក្សាទុកដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *