ប៉ៃលិន ៖ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ ស្រុកសាលាក្រៅ បាននាំខ្លួនជនត្រូវចោទម្នាក់ទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តប៉ៃលិន នាថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១២និង២០នាទី តាមដីកាតុលាការពីបទ «រំលោភសេពសន្ថវៈ»។
សមត្ថកិច្ចនិយាយថា ជនត្រូវចោទឈ្មោះ ទេព ភឿន ភេទ ប្រុសអាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូររអិល ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចបន្តថា ការឃុំខ្លួនពាក់ព័ន្ធក្នុងករណី «រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោសទាក់ទងលើជនរងគ្រោះ» ប្រព្រឹត្តនៅភូមិអូររអិល ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក អ៊ុន ដាវីឌ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន៕(ដោយ ប៉ូច គឹមសុខ)