ឃាត់បុរស២នាក់ពាក់ព័ន្ធគ្រឿងញៀន នៅក្រុងខេមរភូមិន្ទ

កោះកុង ៖ កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនក្រុងខេមរភូមិន្ទ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចដីឡូរ៍ជាងញឹម ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង កាលពីថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៣ វេលាម៉ោង២និង ១៥ នាទីរសៀល ពាក់ព័ន្ធគ្រឿងញៀន ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ២នាក់រួមមាន ១.ឈ្មោះង៉ែត ពុធថា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែងនិង២.ឈ្មោះ ស៊ឺង តឹង អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ៤សង្កាត់ដងទង់។

ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៦កញ្ចប់ធំ, ១កញ្ចប់តូច , កញ្ឆា ១កញ្ចប់ និងទូរសព្ទដៃចំនួន៣គ្រឿង (Nokiaចុចពិល២គ្រឿង Oppo១គ្រឿង)។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានបំពេញសំណុំរឿងបញ្ជូនទៅផែនប្រឆាំងញ្រឿងញៀន ចាត់ការបន្តតាមនីតិវិធី៕(ដោយប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *