អាជ្ញាធរខណ្ឌ៧មករាបានចុះត្រួតពិនិត្យទីតាំង យីហោ ធីងណាម ការហ្វ ដែលសង្ស័យមានបង្កប់ល្បែងស៉ីសង

ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួននៅតែបន្តបង្ហោះជាសាធារណៈថាទីតាំង យីហោ ធីងណាម ការហ្វ មានបង្កប់ល្បែងស៊ីសងខុសច្បាប់ដ៏ធំនៅខាងក្នុង ។ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាបានចុះដល់ទីតាំងនិងត្រួតពិនិត្យជាក់ស្ដែង ពុំឃើញមានដូចការចុះផ្សាយនោះឡើយ ឃើញមានតែឆ្នោតឡូតូ តូចធំ របស់ក្រុមហ៊ុន មានអាជ្ញាប័ណ្ណអនុញ្ញាតពីក្រសួង។

សូមជម្រាប់ជូនថា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ នេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានចាត់ឲ្យ លោក ណុប ផា អភិបាលរងទទួលបន្ទុក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំង ការហ្វយីហោ ធីងណាម ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥៦ កែងផ្លូវលេខ២១៥ សង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ការចុះត្រួតពិនិត្យនេះផងដែរ អាជ្ញាធរបានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ចហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *