ចោរវាយប្លន់ក្នុងផ្ទះយកមាស បណ្តាលឱ្យស្លាប់ម្នាក់ របួស២នាក់នៅស្រុកស្ទឹងហាវ

ព្រះសីហនុ ៖ លោកយាយអាយុ៨១ឆ្នាំជាម្ចាស់ផ្ទះលក់ចាប់ហួយនិងក្មួយស្រីវ័យ៣៦ឆ្នាំ ដែលរងរបួសដោយជនល្មើសវាយប្លន់យកមាស ប្រាក់ក្នុងផ្ទះនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ(ផ្ទះជនរងគ្រោះនៅដាច់ឆ្ងាយពីគេតាមផ្លូវសម្តេចព្រះសង្ឃរាជទេព វង្ស) កាលពីយប់ថ្ងៃទី៩តុលា២០២៣ កំពុងសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។

បើតាមគ្រូពេទ្យដែលកំពុងខ្នះខ្នែងបន្តព្យាបាលឲ្យដឹងថា ស្ថានភាពអ្នករបួសទាំង២នាក់មិនរងគ្រោះដល់អាយុជីវិតទេគិតត្រឹមព្រឹកថ្ងៃ១០តុលា២០២៣នេះ ដែលអាចជាពន្លឺមួយក្នុងការស្វែងរកជនល្មើស។

សមត្ថកិច្ចបន្តថា កាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ដោយជនល្មើសបន្លំថាទិញស្រាបៀរបន្ទាប់មកឲ្យកូនប្រុសម្ចាស់ផ្ទះម្នាក់ទៅជាមួយខ្លួនថាទៅយកលុយ ។ក្រោយមកក្រុមនេះត្រឡប់ម្តងទៀត  រួចក៍ធ្វើសកម្មភាពប្លន់ផ្ទះលក់ចាប់ហួយនេះយកបានមាស ប្រាក់មួយចំនួន ក្នុងនោះជនល្មើសប្រើដំបងវាយម្ចាស់ផ្ទះបណ្តាលឲ្យម្ចាស់ផ្ទះជាស្រ្តី ចំនួន២នាក់ រងរបួសធ្ងន់ នៅកន្លែងកើតហេតុ ចំណែកកូនប្រុសម្ចាស់ផ្ទះម្នាក់ទៀតដែលក្រុមជនល្មើសនាំប្រាប់ថាឲ្យទៅយកលុយនោះមិនឃើញត្រឡប់មកវិញទេ។

សមត្ថកិច្ចនិយាយថា ដោយឡែកកូនប្រុសម្ចាស់ផ្ទះម្នាក់ ដែលជនល្មើសនាំយកទៅជាមួយ បានស្លាប់ហើយ ក្នុងនោះសមត្ថកិច្ចរកឃើញសាកសពនៅព្រៃខាងក្រោយផ្ទះជនរងគ្រោះប្រហែលជិត១០០ម៉ែត្រ។ ជនរងគ្រោះដែលរងរបួសរួមមានឈ្មោះ ខុន រី ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាក្មួយម្ចាស់ផ្ទះ និងឈ្មោះ ហុឹម ខេន ភេទស្រី អាយុ៨១ឆ្នាំ ជាម្ចាស់ផ្ទះ,ចំណែកកូនប្រុសម្ចាស់ផ្ទះដែលស្លាប់នោះឈ្មោះ ហុឹម ប៉ូឡូ ភេទប្រុសអាយុ៤៣ឆ្នាំ។ 

សមត្ថកិច្ចបញ្ជាក់ថា គិតមកត្រឹមមុនថ្ងៃត្រង់ថ្ងៃ១០តុលា២០២៣នេះ ប្រតិបត្តិការស្វែងរកជនល្មើសដៃដល់កំពុងធ្វើបន្តស្រាវជ្រាវ ពីសំណាក់កម្លាំងសមត្ថកិច្ចចម្រុះគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយការរំពឹងទុកថា ជនល្មើសនឹងមិនអាចរត់គេចខ្លួនបានឡើយ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *