នគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ

ភ្នំពេញ ៖ កម្លាំងនគរបាលយុត្តិធម៌ខណ្ឌទួលគោក បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី១០ ខែ តុលាឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២និង២០នាទីរំលងអធ្រាត្រ ក្នុងករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះលេខ៨៥A ផ្លូវលេខ២៤៧ ក្រុមទី ភូមិ១  សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ ធន់ សំអឿន ហៅ អឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ មានសារធាតុញៀន) ។ សម្ភារបាត់បង់រួមមាន ប្រាក់ដុល្លារចំនួនប្រហែល២០០០$ (ពីរពាន់ដុល្លារអាមេរិច), ចិញ្ចៀនមាស១វង់ទម្ងន់១ជីកន្លះនិងខ្សែកមាស១ខ្សែមានទម្ងន់៣ជី។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមច្បាប់៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *